ឡៅ ចន្រ្ទា ថា ប្អូនប្រុស ឡៅ ចិត្រា នឹងឈ្នះកីឡាកររុស្សី

14/11/2017 -  196

កីឡាករប្រដាល់ជើងខ្លាំងមួយរូបរបស់កម្ពុជា ឡៅ ចន្រ្ទា ដែលជាប្អូនប្រុសបង្កើតរបស់ ឡៅ ស៊ីណាត កាន់តែមានទំនុកចិត្តខ្ពស់លើប្អូនប្រុសរបស់ខ្លួនមួយទៀតគឺ ឡៅ ចិត្រា ថានឹងទទួលបានជ័យជម្នះលើកម្មវិធីប្រដាល់ដ៏ធំមួយរបស់ប្រទេសថៃ ដែលនឹងប្រព្រឹត្តិទៅនៅឯវិមានពហុកីឡដ្ឋានជាតិ នាថ្ងៃ ទី២៥ វិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ។

បងប្អូនត្រកូល ឡៅ សុទ្ធសឹងជាកីឡាករប្រដាល់ដែលមានទេព្យកោសល តាមរយៈពាក្យសំដីរបស់ ឡៅ ចន្រ្ទា ថា៖ ឡៅ ចិត្រា កំពុងត្រៀមហ្វឹកហាត់យ៉ាងសកម្មដើម្បីរកជ័យជំនះក្នុងជំនួបដ៏ធំនេះ ស្របពេលរូបគេដែលជាបង និងមានបទពិសោធន៍ជាងប្អូនបានប្រាប់ដែរថា កីឡាករអឺរ៉ុបភាគច្រើន ខ្លាំងកំដាប់ដៃ ដូច្នេះគេមានសង្ឃឹមខ្ពស់ថា ឡៅ ចិត្រា នឹងឈ្នះការប្រកួត Khmer-Thai Fight នេះ។

ឡៅ ចិត្រា ត្រូវប៉ះជាមួយអ្នកលេងកណ្ដាប់ដៃឈ្មោះ Kazbek Alisultanov មកពីប្រទេសរុស្សី ក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម៕

ដោយ៖ អ៊ុំ កុសល

ព័ត៌មានផ្សេងទៀត