កីឡាករប្រដាល់វ័យក្មេង សុខ ធី ហៅ កាកា មានមហិច្ឆិតាចង់ក្លាយជាកីឡាករជម្រើសជាតិ

20/11/2017 -  67

កីឡាករប្រដាល់វ័យក្មេងកម្ពុជាឈ្មោះ សុខ ធី ហៅ កាកា ដែលមានដើមកំណើតនៅខេត្តជាយដែនថៃ គឺបន្ទាយមានជ័យ ដែលបច្ចុប្បន្នកីឡាកររូបនេះកំពុងមានកេរ្តិ៍ឈ្មោះលើសង្វៀនប្រទេសថៃ។

ថ្មីៗនេះតាមរយៈនៃការបង្ហាញសមត្ថភាពលើសង្វៀនទូរទស្សន៍ PNN ធ្វើអោយអ្នកគាំទ្រចាប់អារម្មណ៍ ពីសមត្ថភាពរបស់គេ។

កូនសិស្សលោកគ្រូ សាន្ត សៅយ៉ាន់ ដែលជាអតីតកីឡាករឆ្នើមរបស់កម្ពុជា ក៏បានបង្ហើបពីបំណងរបស់ ខ្លួនថា៖ ទោះបីជារូបគេទៅវាយនៅថៃ មានកេរ្តិ៍ឈ្មោះលើសង្វៀនប្រទេសថៃ ក៏ដោយ តែពេលខាងមុខ ទៅរូបគេចង់វាយនៅកម្ពុជា ជាសពិសេសចង់ក្លាយជាកីឡាករជម្រើសជាតិគុនខ្មែរមួយរូប តំណាងអោយកម្ពុជា ប្រសិនរូបគេមានឱកាស ពិសេសត្រៀមចូលរូមព្រឹត្តិការណ៍ស៊ីហ្គេម នាឆ្នាំ២០១៩ ខាងមុខ៕

ដោយ៖ អ៊ុំ កុសល

 

ព័ត៌មានផ្សេងទៀត