ភាពយន្តចិន៧រឿង មានតួឯកច្រៀង បទចម្រៀង ដាក់ក្នុងរឿងនោះផ្ទាល់

22/11/2017 -  359

ភាពយន្តភាគរបស់ប្រទេសចិន មានជាច្រើនរឿងណាស់សុទ្ធសឹង ជាភាពយន្តដែលទទួលបានការគាំទ្រខ្ពស់ពីអ្នកទស្សនា ហើយបទចម្រៀងនៅក្នុងខ្សែភាពយន្តនោះ ទៀតសោតក៏សុទ្ធសឹងជាបទចម្រៀងពិរោះៗ។

ប៉ុន្តែតើអ្នកដឹងទេ មានបទចម្រៀង នៅក្នុងខ្សែភាពយន្តខ្លះ គឺច្រៀង ដោយតារាសម្តែងជាតួឯកប្រុស តួឯកស្រីនៅក្នុងរឿងនោះ ផ្ទាល់តែម្តង ដូចជាខ្សែរឿងមនោសញ្ចេតនាដ៏រំជើបរំជួល Lost Love in Times ភាពយន្តអាថ៌កំបាំងMemory Lost និងភាពយន្ត រ៉ូមែនទិកបែបប្រវត្តិសាស្ត្រGeneral and I និងភាពយន្តជាច្រើនរឿងទៀត។

ខាងក្រោមនេះ ជាភាពយន្តភាគចិនទាំង៧រឿង ដែលបទចម្រៀងក្នុងរឿងច្រៀងដោយតារា សម្តែង នៅក្នុងរឿងនោះផ្ទាល់តែម្តង៖

១ ភាពយន្តរឿង Memory Lost

ខ្សែភាពយន្តនេះ សម្តែងដោយតួឯកស្រីនាង Yang Rong និងតួឯកប្រុសលោក Bai Yu អ្នកទាំងពីរនេះបានច្រៀងបទចម្រៀងរួមគ្នាមានចំណងជើងថា Sleep Soundly នៅក្នុងខ្សែភាពយន្តអាថ៌កំបាំងមួយនេះ។

២ ភាគយន្តរឿង General and I

បទចម្រៀងដែលមានចំណងជើងថា A Lonesome Blossom នៅក្នុងខ្សែភាពយន្តភាគបុរាណរបស់ប្រទេសចិន ច្រៀងដោយតារាហុងកុង លោក Wallace Chung ដែលជាតារាតួឯកប្រុស នៅក្នុងខ្សែរភាពយន្តនេះ។ លោក Wallace សម្តែងជាតួឧត្តមសេនីយ៍ ស្រឡាញ់ស្រីស្អាតម្នាក់ពីនគ រសត្រូវរបស់ខ្លួន។

៣ ភាពយន្តរឿង Lost Love in Times

ភាពយន្តភាគបុរាណចិន Lost Love in Times មានបទចម្រៀងនៅក្នុងរឿងប្រមាណជា១១បទចម្រៀង ប៉ុន្តែមានបទចម្រៀងមួយ ក្នុងចំណោមបទចម្រៀងទាំងនោះ មានចំណងជើងថា Because of You គឺច្រៀងដោយតារាចម្រៀងដ៏ល្បីល្បាញ និងកំពុងពេញនិយម និងជាតួឯកប្រុស នៅក្នុងខ្សែភាពយន្តនេះផ្ទាល់លោក William Chan។

៤ ភាពយន្តរឿង Medical Examiner Dr. Qin

នៅក្នុងខ្សែភាពយន្តMedical Examiner Dr. Qin បទចម្រៀងដែលមានចំណងជើងថា Immortal ជាបទដែលច្រៀងដោយតួឯកប្រុសនៅក្នុងរឿងផ្ទាល់ លោក Zhang Ruo Yu ហើយអ្វីដែលកាន់តែពិសេសទៅទៀតនោះ តារាដ៏មានទេពកោសល្យសិល្បៈ និងមានរូបរាងដ៏ស្រស់សង្ហាម្នាក់នេះ ក៏ជាអ្នកសរសេរទំនុកភ្លេងបទចម្រៀងមួយនេះផងដែរ។

៥ ភាពយន្តរឿង The Princess Weiyoung

បទចម្រៀង Heaven's Gift នៅក្នុងខ្សែភាពយន្តមួយនេះច្រៀងឡើងដោយតួឯកប្រុសស្រី នៅក្នុងរឿងតែម្តង គឺតួឯកស្រីនាងTiffany Tang និងតួឯកប្រុសលោក Luo Jin ហើយបទចម្រៀងមួយបទនេះ បានប្រែក្លាយជាបទចម្រៀង ដ៏កាន់តែអណ្តែតអណ្តួងបន្ថែមទៀតនោះ នៅពេលគូរស្នេហា ក្នុងរោងល្ខោនមួយគូរនេះ បានប្រែក្លាយជាគូរស្នេហ៍ពិតនឹងគ្នា នៅក្នុងជីវិតពិតរបស់ពួកគេ។

៦ ភាពយន្តរឿង Nirvana in Fire

តារាចម្រៀង និងតារាភាពយន្តចិនដ៏ល្បីល្បាញ លោក Hu Ge ជាម្ចាស់បទចម្រៀង When the Wind Rises ដែលជាបទចម្រៀងដ៏ស៊ីអារម្មណ៍ ក្នុងខ្សែភាពយន្តបែបប្រវត្តិសាស្ត្រមួយនេះ។

៧ ភាពយន្តរឿង Game of Hunting

បទចម្រៀង Full Bloom នៅក្នុងខ្សែភាពយន្តGame of Hunting ដែលជាខ្សែភាពយន្តនិយាយពី មហិច្ឆិតាក្នុងពិភពពាណិជ្ជកម្ម ច្រៀងដោយលោក Hu Ge ជាតួឯកប្រុសនៅក្នុងរឿងនេះ ។

 

ដោយ៖ vibe

ព័ត៌មានផ្សេងទៀត