គូរប្រជែងស៊ីសាច់ហុតឈាមដាក់គោលដៅចង់បានកីឡាករល្អ នៅទីផ្សារដោះដូរកីឡាករខាងមុខ

23/11/2017 -  146

គូរប្រជែងស៊ីសាច់ហុតឈាមក្នុងវិស័យកីឡាបាល់ទាត់ទាំងពីរ Real Madrid និង Barcelona នៅពេល នេះកំពុងតែដាក់គោលដៅរៀងៗខ្លួនៗចាង់បានកីឡាករល្អៗមកពង្រឹងក្រុម និងដើម្បីប្រជែងពានធំៗ។

-Real Madrid: ប្រធានក្លិបស្តេចស Real Madrid លោក Florentino Perez បានដាក់ចេញបញ្ជី ឈ្មោះកីឡាករ 5 រូប ដែលចាំបាច់នឹងត្រូវនាំយកមករួមក្រុមដើម្បីពង្រឹង សមត្ថភាពលេងឡើងវិញមាន ដូចជា៖ 1.ខ្សែប្រយុទ្ធឆ្នើម Harry Kane របស់ Spur ,2.ខ្សែបម្រើវ័យក្មេង Dele Alli របស់ Spur, 3.ខ្សែការពារសញ្ជាតិប្រេស៊ីល Marquinhos របស់ក្រុម Paris Saint-Germain, 4.ខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន Paulo Dybala របស់ក្រុមជើងឯក Serie A ក្រុម Juventus និង 5. អ្នកចាំទីវ័យក្មេង ទើបជាប់ជម្រើសជាតិអេស្ប៉ាញកីឡាករ Kepa Arrizabalaga របស់ក្រុម Athletic Bilbao។

-Barcelona: ប្រធានក្លិបអ្នកមានបុណ្យ Barcelona លោក Maria Bartomeu បានត្រៀមក្នុងការផ្តល់ ប្រាក់ដល់គ្រូបង្វឹកលោក Ernesto Valverde ដើម្បីនាំយកកីឡាករ ឆ្នើមមកជួយក្រុមមិនអោយចាញ់ គូរប្រជែងទេមានដូចជា៖ 1.ខ្សែបម្រើប្រយុទ្ធឆ្នើម Philippe Coutinho របស់ក្រុម Liverpool, 2.ខ្សែបម្រើ-ប្រយុទ្ធ វ័យក្មេង Nabil Fekir របស់ក្រុម Olympic Lyon, 3.កីឡាករសញ្ជាតិសញ្ជាតិ អាឡឺមង់វ័យក្មេង Julian Brandt របស់ក្រុម Bayern Leverkusen, 4. ខ្សែបម្រើស្លាបដ៏ឆ្លាតវ័យ Thomas Lemar របស់ក្រុម Monaco, 5.ខ្សែបម្រើ-ប្រយុទ្ធស្លាប Angel Di María របស់ក្រុម Paris Saint-Germain និង 6. ខ្សែបម្រើវ័យក្មេងសញ្ជាតិដាណឺម៉ាក Christian Eriksen របស់ Spur៕

យោងតាមសារព័ត៌មាន Diario Gol

ដោយ៖ អ៊ុំ កុសល

ព័ត៌មានផ្សេងទៀត