ឥទ្ធិពលរបស់ Meghan៖ កាបូបដៃ តម្លៃ៦៧៥ដុល្លារអាមេរិកដែល Meghan Markle​ ប្រើ បានលក់អស់ក្នុងពេលតែប៉ុន្មានម៉ោង

03/12/2017 -  284

មិនយូរប៉ុន្មានទៀតឡើយនាង Meghan Markle នឹងក្លាយជាប្អូនថ្លៃរបស់ម្ចាស់ក្សត្រីអង់គ្លេសPrincess Kate ហើយពេលឥលូវនេះ គេក៏បានឃើញឥទ្ធិពលបែបអ្នកលែងស្ទាយនិយមរបស់Meghan Markle ផងដែរ។

ប៉ុន្មានម៉ោងក្រោយពីMeghan និងព្រះអង្គម្ចាស់ Prince Harry បានបង្ហាញវត្តមាន ជាសែររាជវង្សអង់គ្លេស ជាសាធារណៈលើកដំបូង កាលពីថ្ងៃសុក្ររួចមក កាបូបយួរដៃស្បែករបស់ក្រុមហ៊ុនStrathberry ដែលអតីតតារាភាពយន្តអាមេរិក Meghan កាន់នោះ ត្រូវគេលក់អស់។

អ្នកនាំពាក្យរបស់ក្រុមហ៊ុនStrathberry ដែលជាក្រុមហ៊ុនមួយបង្កើតឡើងនៅឆ្នាំ២០១៣ ដោយលោកស្រី Leeanne Hundleby និងស្វាមីលោក Guy បានប្រាប់សារពត៌មានThe Telegraph ថា នេះជារឿងដ៏អស្ចារ្យមួយ និងពិតជារឿងដ៏ល្អបំផុតសម្រាប់ក្រុមហ៊ុនStrathberry ។

 

ដោយ៖ vibe

ព័ត៌មានផ្សេងទៀត