ដំបូន្មានទាំង១០ ជួយថែរក្សាស្បែកដងខ្លួនស្ត្រីគ្រប់រូប

04/12/2017 -  172

ចង់មានស្បែកមានសុខភាព និងភ្លឺថ្លាស្រស់ស្អាត ចាំបាច់ត្រូវថែរក្សាជាប់ជាប្រចាំ។ ប្រសិនបើអ្នកធ្វើតាមក្បួនមាសទាំងនេះ ក្រោយងូតទឹកហើយ នៅថ្ងៃសម្រាក និងអំឡុងពេលរដូវរងារ ... និយាយរួមទៅគឺជាប្រចាំរាល់ថ្ងៃតែម្តង គឺថា អ្នកនឹងទទួលបានស្បែកយ៉ាងទន់ល្មើយ និងភ្លឺស្រស់ស្អាតដែលមើលទៅ នឹងឃើញអ្នកក្មេងជាវ័យ ជាក់ជាមិនខាន។

១/ ការពារស្បែកពីកំដៅព្រះអាទិត្យ

ដើម្បីការពារស្បែកអោយមានសុខភាពល្អ អ្នកមិនត្រូវចេញទៅក្រៅ ត្រូវកំដៅព្រះអាទិត្យ ដោយគ្មានអ្វីការពារឡើយ។ ចួរអ្នកលាបក្រែមការពារស្បែក ពីកំដៅព្រះអាទិត្យ ដែលមានSPF ដែលសមស្រប នឹងប្រភេទស្បែករបស់អ្នក។ ត្រូវចាំថា អ្នកត្រូវលាបក្រែមការពារកំដៅព្រះអាទិត្យ នៅពេលអ្នកចេញក្រៅ ឬអ្នកមិនគួរចេញក្រៅ នៅអំឡុងពេលដែលព្រះអាទិត្យពេញកំដៅខ្លាំងបំផុតនោះឡើយ។

២/ ប្រើប្រាស់សាបូដុសខ្លួនទន់ និងផ្តល់សំណើមដល់ស្បែក

កត់សម្គាល់មើល ថាតើស្បែករបស់អ្នកស្ងួតឬទេ ក្រោយងូតទឹកហើយ? ជាការចាំបាច់ណាស់ ដែលអ្នកត្រូវប្រើសាប៊ូដុសខ្លួនដែលមានសាច់សាប៊ូទន់ បើទោះជាសាប៊ូដុំក៏ដោយ។ ប្រសិនបើអ្នកប្រើផលិតផលសាប៊ូ ដែលមានសាច់សាប៊ូរឹង ស្បែករបស់អ្នក អាចនឹងស្ងួត។

៣/ ពេលងូតទឹក

ងូតទឹកផ្កាឈូក ផ្តល់គុណប្រយោជន៍ ដល់ស្បែករបស់អ្នក ប្រសើរជាងនៅក្នុងអាងទឹក។ ហើយទឹកទៀតសោត ជាទឹកធម្មតា មិនមែនជាទឹកក្តៅ។ សម្រាប់អ្នកចូលចិត្តងូតទឹកអាង ក៏មិនថ្វីដែរ អ្នកអាចងូតបាន តែកុំត្រាំក្នុងទឹកអាងយូរពេក។

៤/ ជូតស្បែកថ្មមៗ ក្រោយងូតទឹកហើយ

នៅពេលអ្នកលាងសំអាតសាប៊ូ ចេញពីរាងកាយ បានស្អាតបាតហើយ បន្ទាប់មកចូរអ្នកជូត សម្ងួតស្បែកអ្នកភ្លាមៗ ប៉ុន្តែត្រូវជូតស្បែកដោយថ្មមៗ មិនមែនជូនដូតដុសខាត់ស្បែក យកតែម៉ាឈ្នះដៃឡើយ។

៥/ ផ្តល់សំណើមដល់ស្បែកជាប្រចាំថ្ងៃ

ចូរផ្តល់សំណើមអោយស្បែក អោយក្លាយជាទម្លាប់ប្រចាំថ្ងៃ។ បន្ទាប់ពី ជូតសម្ងួតស្បែកបានស្អាតល្អហើយ ប្រើប្រាស់ក្រែម ដែលជួយផ្តល់សំណើមដល់ស្បែក មកលាបលើស្បែកដងខ្លួនរបស់អ្នក។

៦/ អាកាសធាតុត្រជាក់ ត្រូវប្រើសម្លៀកបំពាក់ការពារកំដៅរាងកាយ

តើអ្នកធ្លាប់បានកត់សម្គាល់ទេ ស្បែករបស់អ្នកអាចស្ងួត នៅអំឡុងពេលរដូវរងារ? ការពិតនោះ គឺថាអាកាសធាតុត្រជាក់ រួមនិងខ្យល់ ហើយនឹងកំដៅព្រះអាទិត្យ ធ្វើអោយស្បែករបស់អ្នកស្ងួត ដែលធ្វើអោយស្បែករបស់អ្នក ប្រេះបែកស្រកា។ ភ្លាមៗនៅពេលអាកាសធាតុ ចាប់ ផ្តើមធ្លាក់ចុះត្រជាក់ អ្នកត្រូវស្លៀកពាក់នូវសម្លៀកបំពាក់ដែលជួយការពារកំដៅរាងកាយ។

៧/ ទទួលទានទឹកអោយបានគ្រប់គ្រាន់

ដើម្បីស្បែកស្រស់ស្អាត រាងកាយរបស់អ្នកត្រូវការ ទទួលទានទឹក អោយបានគ្រប់គ្រាន់៨កែវក្នុងមួយថ្ងៃ។

៨/ ទទួលទានអាហារដែលមានបរិមាណត្រឹមត្រូវ និងជីវជាតិជាមូលដ្ឋាន

ទទួលទានអាហារ មានបន្លែ ត្រីសាច់ ផ្លែឈើចម្រុះមុខ មិនត្រឹមតែល្អចំពោះរាងកាយរបស់អ្នកតែប៉ុណ្ណោះទេ ប៉ុន្តែអាហារទាំងនោះក៏បានជួយដល់ស្បែករបស់អ្នកផងដែរ។ ជារៀងរាល់ថ្ងៃ អ្នកគួរទទួលទានបន្លែ និងផ្លែឈើដែលសំបូរសារធាតុ antioxidant។ ទទួលទានអាហារដែលមានបរិមាណត្រឹមត្រូវ និងជីវជាតិជាមូលដ្ឋាន នឹងជួយអោយស្បែកអ្នកស្រស់ភ្លឺថ្លា។

៩/ គេង អោយបានគ្រប់គ្រាន់

គេង អោយបានគ្រប់គ្រាន់នឹងជួយអោយស្បែករបស់អ្នកមានសុខភាពល្អ។ រាងកាយរបស់អ្នក ត្រូវការ ការគេងក្នុងមួយថ្ងៃពី៧ ,៨ ឬទៅ៩ម៉ោង។

១០/ បញ្ឈប់ការជក់បារី

ជក់បារី ធ្វើអោយប៉ះពាល់ដល់សុខភាពស្បែក ធ្វើអោយស្បែកអ្នកស្រអាប់ មិនភ្លឺ មើលអ្នក ហាក់ដូចចាស់មុនអាយុ។ ដូច្នេះ សូមបញ្ឈប់ការជក់បារីទៅ។

 

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត