បវរកញ្ញាប្រទេសហ្គាណាឆ្នាំ២០១៧ លង់ស្រឡាញ់តារាកូរ៉េ Lee Minho

04/12/2017 -  906

បវរកញ្ញាប្រទេសហ្គាណាប្រចាំឆ្នាំ២០១៧នាង Ruth Quarshie បានលង់ស្រឡាញ់តារាសម្តែងប្រុសល្បីឈ្មោះប្រទេសកូរ៉េខាងត្បូងលោក Lee Minho ។ នាង Ruth បានសុំលេខទូរស័ព្ទ ឬអាស័យដ្ឋានរបស់លោក Lee ។

រឿងរ៉ាវនេះ ត្រូវបានទម្លាយអោយដឹងពីបវរកញ្ញាកូរ៉េ នាង Cho Sewhee។

នៅលើ បណ្តាញទំនាក់ទំនងសង្គម នាង Cho ប្រាប់ថា បវរកញ្ញាហ្គាណានាង Quarshie បានសុំលេខទូរស័ព្ទ ឬអាស័យដ្ឋានរបស់លោក Lee Minho ប្រហែលជា៨០ដង។

នាង Cho បានសរសេររៀបរាប់ដូច្នេះ «បវរកញ្ញាហ្គាណា បានសួរនាងប្រហែល៨០ដង ថាតើនាងអាចសុំអាស័យដ្ឋាន ឬលេខទូរស័ព្ទរបស់ Goo Joonpyo(Lee Minho) បានឬទេ? ... ដោយសារលោក បានបែកគ្នានឹងមិត្តស្រីហើយ ហើយនេះជាពេលវេលារបស់នាង...»។

Cho Sewhee ក្រោយមក បានសួរដល់អ្នកគាំទ្ររបស់នាងថា តើមានអ្នកណាដឹងពីពត៌មានរបស់លោក Lee Minho ទេ។

បវរកញ្ញាកូរ៉េរូបនេះ សរសេរបន្តថា ខ្ញុំមិនទាំងដឹងថា លោក Minho មានមិត្តស្រីផងទេ។ ប្រសិនបើមានអ្នកដឹង សូមជួយប្រាប់ផង...» ។

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត