SHINee `s Minho ជាប់ នៅក្នុងចំណោមបុរសស៊ិចស៊ីបំផុត របស់ទស្សនាវដ្តី​អាមេរិក

05/12/2017 -  196

តារាសម្តែងកូរ៉េខាងត្បូង លោក Minho ជាតារាសម្តែងអាស៊ីតែម្នាក់គត់ ដែលត្រូវទស្សនាវដ្តី អាមេរិក Vogue ជ្រើសរើសជាបុរសស៊ីចស៊ីបំផុត ម្នាក់នៅក្នុងចំណោមបុរសទាំង១២នាក់ផ្សេងទៀត។

ទស្សនាវដ្តី Vogue សរសេររៀបរាប់ថា «ក្រោយទទួលបានការចាប់អារម្មណ៍ខ្លាំងជាង ស្ត្រីទី១អាមេរិក Melania Trump ក្នុងអំឡុងពេលទស្សនៈកិច្ចរបស់ប្រធានាធិបតីអាមេរិក ទៅកាន់ប្រទេសកូរ៉េខាងត្បូងនោះ ពិភពលោកទាំងមូល ចង់ដឹងខ្លាំងពីកំពូលតារាកូរ៉េខាងត្បូងរបស់ក្រុមចម្រៀង SHINee លោក Minho។ តារាចម្រៀង សម្លេងពិរោះរូបនេះ បានធ្វើអោយការបង្ហាញវត្តមានម្តងៗរបស់លោក ក្លាយជាពត៌មានធំ និងរំជើបរំជួលដល់ក្រុមអ្នកគាំទ្រ»។

Minho ឬ Choi Min-ho កើតនៅខែធ្នូឆ្នាំ១៩៩១ ជាតារាសម្តែង និងជាអ្នកចម្រៀងម្នាក់របស់ប្រទេសកូរ៉េខាងត្បូង។

Minho ចាប់ផ្តើមប្រឡូកក្នុងសិល្បៈប្រទេសកូរ៉េខាងត្បូងជាលើកដំបូង ជាសមាជិកក្រុមចម្រៀង SHINee ក្នុងខែឧសភា ឆ្នាំ២០០៨។

ដោយ៖ vibe

ព័ត៌មានផ្សេងទៀត