វិធីងាយៗ ជួយអោយ កូនអ្នកមានទំនុកចិត្ត

05/12/2017 -  156

កុំសើចចំអក លើការយល់ឃើញរបស់កូន

ដូចមនុស្សពេញវ័យចឹង ក្មេងក៏ត្រូវការភាពម៉ត់ចត់មួយអោយខ្លួនឯងដែរ។ នៅពេលក្មេងទទួលអារម្មណ៍ថា ពួកគេត្រូវសើចចំអក ពួកគេនឹងខឹង ហើយប្រែជាស្ងប់ស្ងៀម និងមិនចែករំលែកគំនិតរបស់ពួកគេ ជាមួយនិងអ្នកទៀតឡើយ ដោយសារក្មេងបារម្ភថា ពួកគេនឹងទទួលបានការសើចចំអកជាបន្តទៀត។ បន្ថែមលើនេះ ក្មេងអាចយល់ខុស លើសពីអ្វីដែលយើងបានគិតទៅទៀត។ ប៉ុន្តែបើអ្នក ដាក់ចិត្តស្តាប់គំនិតរបស់ពួកគេ ដោយម៉ត់ចត់វិញ អ្នកនឹងភ្ញាក់ផ្អើលចំពោះអ្វីដែលអ្នកបានលឺ។

អោយកូនចូលរួមក្នុងការចំអិនអាហាររបស់អ្នក

ជាការពិត ក្មេងជាច្រើនចាប់អារម្មណ៍ លើការញ៉ាំអាហារជាងការចំអិនអាហារ ប៉ុន្តែអ្នកនឹងមានការភ្ញាក់ផ្អើល នៅពេលឃើញកូនអ្នក រីករាយ ក្រោយពេល ពួកគេ បានចូលរួមចំអិនអាហារជាមួយអ្នក។

អបអរចំពោះជោគជ័យរបស់កូន

ក្មេង បង្ហាញអារម្មណ៍រីករាយទទួលយក ចំពោះការលើកសរសើរ សម្រាប់អ្វីមួយដែលពួកគេធ្វើបានល្អប្រសើ ដែលជាអារម្មណ៍ធម្មជាតិមួយ ដូចមនុស្សពេញវ័យ មានគ្រប់គ្នា។

ទុកឱកាសអោយពួកគេបង្រៀនអ្នកពីការធ្វើអ្វីមួយ

រូបរាងនៅជាក្មេងតូចរបស់ពួកគេ ធ្វើអោយក្មេងៗមានកម្លាំងជឿជាក់ថា ពួកគេបានដឹង នូវអ្វីម្យ៉ាងដែលអ្នកមិនដឹង។ ការលែងលាក់របស់ ការដឹងពីទំហំព្យាណូ ឬអ្វីម្យ៉ាងផ្សេងទៀត ដែលក្មេងៗយល់ថា ពួកគេមានជំនាញលើរឿងទាំងនោះ។ ឳពុកម្តាយ ឬអាណាព្យាបាល ត្រូវចូលរួមលើកទឹកចិត្តរបស់ពួកគេ អោយពួកគេចែករំលែកចំណេះដឹងរបស់ពួកគេ ជាមួយអ្នក តែមិនត្រូវអោយពួកគេ មានអំនួតជាមួយអ្នក ឬអ្នកដទៃឡើយ។

ស្តាប់បញ្ហារបស់កូន

នៅពេលកូនអ្នកខឹង អ្នកមិនត្រូវស្តីបន្ទោសអោយកូនឡើយ។ អង្គុយចុះ ហើយនិយាយជាមួយកូន រកមូលហតុពិតប្រាកដ ដែលកូនអ្នកខឹង។ អោយកូនអ្នកដឹងថា អ្នកស្តាប់បញ្ហារបស់ពួកគេ ដោយយកចិត្តទុកដាក់ ដើម្បីអោយកូន មានអារម្មណ៍ថា មានសុវត្ថិភាព។

ទុកអោយពួកគេធ្វើអ្វីខ្លះដោយខ្លួនឯង

ការអបអរ ចំពោះភាពជោគជ័យជារឿងងាយស្រួលទេ ប៉ុន្តែ ការទទួលយកបរាជ័យ ទើបជារឿងលំបាក ជាពិសេស នៅពេលដែលមិនធ្លាប់បរាជ័យ។ ដូច្នេះ ទុកឱកាសអោយកូនរបស់អ្នកបានធ្វើការងារអ្វីមួយ ដោយខ្លួនឯងខ្លះ មិនចាំបាច់ជួយគេគ្រប់ពេលឡើយ។ .

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត