គន្លឹះ​សម្រា​ប់​អ្នក​​ដែល​​ធុញ​​នឹង​ការ​ Tag ​ពី​មិត្តភក្តិ​​លើ ​Facebook​

05/12/2017 -  240

​វិធី​នេះ មាន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម Facebook មួយចំនួន​ ធ្លាប់​បានដឹង និង​បាន​អនុវត្ត​រួចទៅហើយ ប៉ុន្តែ ក៏​នៅមាន​អ្នក​ប្រើ Facebook មួយចំនួនទៀត នៅ​មិនទាន់​បានដឹង​នៅឡើយ​ទេ​។ ហេតុដូចនេះ គេ​ឃើញថា នៅ​តែ​មាន​​អ្នក​​បង្ហាញ​​អារម្មណ៍​ធុញទ្រាន់​ចំពោះ​បញ្ហា​ទាំងនេះ ដដែល​ជា​ដដែល ព្រោះ​គេ​យល់ថា ការ Tag រូប ឬ Status ផ្សេងៗ ពី​មិត្តភក្តិ ឬ​អ្នក​មិនសូវ​ស្គាល់​នោះ គឺជា​រឿង​ឥតប្រយោជន៍​។ មិនតែប៉ុណ្ណោះ មាន​អ្នក​ប្រើ Facebook ខ្លះ ហ៊ាន Tag រូប​អាសអាភាស ដែល​ធ្វើឲ្យ​យើង​អា​ប់មុខ​មាត់​ទៀតផង​។​

​ដូច្នេះ ប្រសិនបើ​អ្នក​ធុញ ឬ​មិន​ចង់​ទទួល​បានការ Tag នានា​ទៀត​ទេ អាចអនុវត្ត​តាម​វិធី​ខាងក្រោម​នេះ​បាន​៖

• ​បើក​កម្មវិធី Facebook នៅលើ Browser ឬ​នៅតាម​ទូរស័ព្ទ​របស់​អ្នក​ក៏​បានដែរ​


•​ ​ចូល​ទៅកាន់ Setting ដែល​ស្ថិតនៅក្នុង​សញ្ញា​ព្រួញ​ផ្នែក​ខាងស្ដាំ​


•​ ​ចុច​លើ​ពាក្យ​ថា Timeline and Tagging នៅ​ផ្នែក​ខាងឆ្វេង​


•​ ​ចុច​លើ​ពាក្យ​ថា Edit ដែល​នៅ​ពីក្រោយ​ឃ្លា​ថា “Review posts you're tagged in before the post appears on your timeline?”


•​ បន្ទាប់មក​ចុច​លើ​សញ្ញា​ព្រួញ​ដែល​នៅ​ក្នុងនោះ ជាមួយនឹង​ពាក្យ​ថា Disabled


•​  ​រួច​ប្តូរ​ពី Disabled ទៅជា Enabled វិញ​

​អនុវត្តតាម​ជំហានៗ​ទាំងនេះ លោកអ្នក​នឹង​លែង​បារម្ភ ឬ​ធុញ​នឹង​ការ Tag នានា​តទៅ​ទៀតហើយ​។ ត្រង់ចំណុច​នេះ គួរ​បញ្ជាក់ដែរថា កម្មវិធី Timeline and Tagging នេះ ទោះ​អ្នកណា Tag អ្វី​ឲ្យ​ក៏​មើលឃើញ​ក្នុង Profile របស់​យើង​ដែរ ទាល់តែ​យើង​បើក​សិទ្ធិ​ឲ្យឃើញ ទើប​ឃើញ​៕

ព័ត៌មានផ្សេងទៀត