រូបភាពកម្រ! តារាស្រីថៃអេន និងនុន យកនំខេកអបអរ ថ្ងៃកំណើតតារាអាំ យ៉ាងភ្ញាក់ផ្អើល

01/01/1970 -  482

រីករាយ កក់ក្តៅ ដូចរាល់ឆ្នាំ សម្រាប់កម្មវិធីជប់លៀង ខួបកំណើតរបស់ នាងអាំ ផាតឆារ៉ាផាឆៃឈឿ ដែលតែងតែមានការចូលរួមពីមិត្តសម្លាញ់ ប៉ុន្តែសម្រាប់ថ្ងៃខួបកំណើតគម្រប់៣៩ឆ្នាំ នៅឆ្នាំ២០១៧

របស់កំពូលតារាស្រីប្រចាំប្រទេសថៃ រូបសម្រស់ស្រស់ស្អាតរូបនេះ កាន់តែពិសេស និងភ្ញាក់ផ្អើល ដែលគេកម្រនឹងបានឃើញនោះ គឺការចូលរួមដ៏រីករាយពីសំណាក់តារាស្រី លំដាប់ប្រទេសថៃ ២រូបផ្សេងទៀត គឺ នាងអេន ថងប្រាក់ស៊ុម និង នាងនុន វរនុត ដែលបានយកនំខួបកំណើត មកអបអរកម្មវិធីខួបកំណើត អោយអាំ យ៉ាងភ្ញាក់ផ្អើលតែម្តង។

នៅពេលឃើញ តារាស្រីថៃ លំដាប់តួធំទាំង៣រូបមកជួបជុំគ្នា នៅក្នុងពិធីជប់លៀងហើយ ក៏នឹកគិតថា តារាស្រទាំង៣រូប នៅតែស្រស់ស្អាត ដូចនៅអាយុទើបតែខ្ទង់២០ឆ្នាំជាងតែប៉ុណ្ណោះ។

មិនរង់ចាំយូរ តោះទៅ ទស្សនារូបភាពថ្ងៃកំណើតតារាស្រីលំដាប់ប្រទេសថៃ នាងអាំ ផាត់ឆារ៉ាផាឆៃឈឿ ខាងក្រោមនេះទាំងអស់គ្នា៖

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត