Apple ចេញលក់ iPhone Xថ្មី ដែលអាចប្រើបាន គ្រប់ស៊ីមកាតប្រព័ន្ធទូរស័ព្ទទាំងអស់ នៅអាមេរិក

06/12/2017 -  212

រយៈពេលមួយខែ ក្រោយពីទូរស័ព្ទដៃរបស់ក្រុមហ៊ុនApple ជំនាន់ទី១០ iPhone X បានចេញលក់ រួចមក ឥលូវនេះ ក្រុមហ៊ុន Apple បានចាប់ផ្តើមចេញលក់ទូរស័ព្ទដៃ iPhone X version ថ្មី ជាប្រភេទទូរស័ព្ទ unlock អាចប្រើបានគ្រប់ស៊ីមកាតប្រព័ន្ធទូរស័ព្ទទាំងអស់ ទៅអោយអតិថិជនរបស់ខ្លួន នៅអាមេរិក។

សម្រាប់តម្លៃ iPhone Xថ្មី ដែលអាចប្រើបានគ្រប់ស៊ីមកាតប្រព័ន្ធទូរស័ព្ទទាំងអស់ សម្រាប់ទំហំ៦៤GB មានតម្លៃ៩៩៩ដុល្លារអាមេរិក ហើយ២៥៦ GB មានតម្លៃ១១៤៩ ដុល្លារអាមេរិក។

សម្រាប់អ្នកកុម្ម៉ង់ទិញ អាចទទួលបានទូរស័ព្ទiPhone Xថ្មី ឆាប់រហ័សបំផុតនៅថ្ងៃទី១២ធ្នូ។

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត