ចិន​បង្ហាញ​គម្រោង​វិនិយោគ​នៅ​ខេត្ត​​សក្កា​នុព​ល​ទេសចរ​២​របស់​កម្ពុជា

06/12/2017 -  152

​លោក ពីង ហ្សី​កាង អនុប្រធាន​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​សភា ប្រជាជន​ចិន​ខេត្ត​លាវ​នី​ញ ប្រទេស​ចិន បាន​ថ្លែង​បញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​នេះ គឺ​ធ្វើឡើង​ដើម្បី​រឹតចំណង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ ជាមួយ​ខេត្ត​សំខាន់ៗ​ចំនួន​ពីរ​របស់​កម្ពុជា គឺ​ខេត្ត​សៀមរាប និង​ខេត្ត​ព្រះសីហនុ ជាមួយនឹង​ខេត្ត​លាវ​នី​ញ របស់​ប្រទេស​ចិន ។ ឆាប់ៗ​នេះ គណៈប្រតិភូ​កម្ពុជា​-​ចិន នឹង​ចុះ​ទៅ​ខេត្ត​ទាំង​ពីរ​នោះ ដើម្បី​ពិភាក្សា និង​ចុះហត្ថលេខា​លើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត ។ 

​យ៉ាងណាម៉ិញ អគារ​ពាណិជ្ជកម្ម​ខេត្ត​លាវ​នី​ញ​នៅ​កម្ពុជា នឹង​បើក​ការដ្ឋាន​សាងសង់ ហើយ​និង​សម្ពោធ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​នា​ពេល​នោះ​ដែរ ។ លោក​អនុប្រធាន​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​សភា ប្រជាជន​ចិន​រូបនេះ​ថ្លែងបន្ត​ថា «​ខ្ញុំ​នឹង​ខិតខំ​ជំរុញ អ្នកវិនិយោគទុន​ចិន នៅ​ខេត្ត​លាវ​នី​ញ មក​រកស៊ី​នៅ​កម្ពុជា​ឱ្យ​ច្រើន ដើម្បី​ជា​ចំណងដៃ​នៃ​ចំណង​មិត្តភាព​ការទូត​កម្ពុជា ដែល​ឈាន​ដល់​ខួប​ទី​៦០​ឆ្នាំ នៅ​ឆ្នាំ​២០១៨​ខាងមុខនេះ​» ។ 

​លោក​ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា ថ្លែងថា ដំណើរ​ទស្សនកិច្ច​នេះ បាន​ចូលរួម​ចំណែក​បន្ត​ពូន​ជ្រុំ​លើកកម្ពស់ ទំនាក់ទំនង​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​យើង​ទាំង​ពីរ​កម្ពុជា​-​ចិន ជាពិសេស​ក្នុង​ក្របខ័ណ្ឌ​ស្ថាប័ន​នីតិប្បញ្ញត្តិ ឱ្យ​កាន់តែ​ជិតស្និទ្ធ​ថែម​ទៀត ។ លោក​ហេង សំរិន​បញ្ជាក់ថា ក្នុង​ជំនួប​នេះ ភាគី​ទាំងពីរ បានលើកឡើង​ពី​ចំណង​មិត្តភាព​កម្ពុជា​-​ចិន ដែល​មាន​តាំងពី​យូរណាស់​មកហើយ ជាពិសេស​នៅ​ក្នុង​កាលៈទេសៈ​ចុងក្រោយ​នេះ ចំណង​មិត្តភាព​កម្ពុជា-ចិន បាន​ឈាន​ដល់​ចំណុច​កំពូល​មួយដែល​មិន​ធ្លាប់​មាន​កន្លងមក ៕

(​រាយការណ៍​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត