កែវ រំចង់ ខំប្រឹងហ្វឹកហាត់ដើម្បីបង្ហាញខ្លួនឆាប់ៗចុងឆ្នាំនេះ

06/12/2017 -  167

អ្នកលេងគុណខ្មែរចិត្តសឿងមិនញញើតគ្រប់គូរប្រកួតទាំងអស់ ពេលនេះបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីឡើងសង្វៀនប្រកួតជាថ្មី បន្ទាប់ពីខកខានប្រកួតអស់រយៈពេលយ៉ាងយូរដោយសារបញ្ហារបួស។

ជើងខ្លាំង កែវ រំចង់ ពិតជាអន្ទះសារចង់បង្ហាញមុខលើសង្វៀន ដូច្នេះរូបគេបានប្រឹងប្រែងហ្វឹកហាត់ យ៉ាងខ្លាំងខ្លា និងព្យាយាមសម្រក់ទម្ងន់តាំងពី ៨៧គីឡូក្រាម រហូតដល់ ៧៦គីឡូក្រាមថែមទៀតផង។ កែវ រំចង់ ព្យាយាមរត់ ជាប្រចាំ និងតមអាហារមួយចំនួនហើយបរិភោគតែអាហារដែលមានថាមពល នេះបើតាមការបញ្ជាក់ពីសាម៉ីខ្លួនផ្ទាល់។

យ៉ាងណាក៏ដោយកីឡាករដែលមានស្រុកកំណើតនៅខេត្តបាត់ដំបងរូបនេះ និងមានទាន់ថាខ្លួនអាច វាយដូចពីមុននៅឡើយទេ មូលហេតុត្រង់ថារូបគេបានអាក់ខាន ការប្រកួតលើរេញយូរ ទោះបីយ៉ាងនេះ ក្តី រំចង់ ប្តេជ្ញាយកឈ្នះការប្រកួតជាថ្មីរបស់ខ្លួនអោយបានដើម្បីខ្លួនឯង និងអ្នកគាំទ្រ។

តាមប្រភពមួយបានអោយដឹងថា កែវ រំចង់ នឹងឡើងសង្វៀននៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ក្នុងកម្មវិធីគូបូតា នៅបាយ័នស្ទឹងមានជ័យ។ កីឡាករថៃដែលជាគូរប្រកួតមិនទាន់បង្ហាញមុខថាជានរណាទេ៕

ដោយ៖ អ៊ុំ កុសល

ព័ត៌មានផ្សេងទៀត