គួរ​ត្រៀម​អាវ​រងារ​ទុក! ព្រោះ​២​ថ្ងៃ​ទៀត​អាកាសធាតុ​នឹង​ចុះ​ត្រជាក់​ខ្លាំង​

06/12/2017 -  190

​នៅសល់​តែ​រយៈពេល​២​ថ្ងៃ​ទៀត​ប៉ុណ្ណោះ អាកាសធាតុ នៅ​កម្ពុជា នឹង​ចុះ​ត្រជាក់​ខ្លាំង រហូតដល់​ជាង​១០​អង្សា​សេ​។ ដូច្នេះ​ប្រជាពលរដ្ឋ គួរ​ត្រៀមខ្លួន​ថែរក្សា​សុខភាព ដូច​ជា​ការ​រក​អាវរ​ងារ ដើម្បី​ដណ្តប់​រាងកាយ​ជាដើម​។​បើ​តាម​សេចក្តីជូនដំណឹង របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានបញ្ជាក់​ថា ចាប់ពី​ថ្ងៃ​ទី​០៨-១៤ ខែ​ធ្នូ ខាងមុខនេះ សីតុណ្ហភាព​នឹង​ធ្លាក់ចុះ​ខ្លាំង នៅ​បណ្ដា​ខេត្ត​មួយចំនួន និង​ជា​ពិសេស​តាម​បន្ទាត់​ព្រំដែន (​តំបន់​ជួរ​ភ្នំ​ដងរែក​)​។​

​ខេត្ត​ដែល​ត្រូវ​សីតុណ្ហភាព​អប្បបរមា នឹង​ធ្លាក់​ចុះ​ខ្លាំង​រួមមាន​៖ ខេត្ត​រតនគិរី មណ្ឌលគិរី ស្ទឹង ត្រែង ព្រះវិហារ ឧត្ដរមានជ័យ និង​ខេត្ត​ប៉ៃលិន សីតុណ្ហភាព​អប្បបរមា នឹង​ចុះ​មក នៅក្នុង​រង្វង់​ពី ១៦-១៨ អង្សា​សេ និង​បណ្ដា​រាជធានី​-​ខេត្ត ដទៃទៀត សីតុណ្ហភាព​អប្បបរមា នឹង​ចុះ​មក​នៅក្នុង​រង្វង់​ពី​១៩-២១ អង្សា​សេ​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត