ក្មេងស្រីអាយុ៦ឆ្នាំ ទទួលបានការលើកសរសើរ ជាក្មេងស្រីស្អាតបំផុតក្នុងពិភពលោក

07/12/2017 -  284

ក្មេងស្រីសិស្សសាលាជនជាតិរុស្ស៊ីម្នាក់អាយុ៦ឆ្នាំ ទទួលបានការលើកសរសើរថា ជាក្មេងស្រីស្រស់ស្អាតបំផុតនៅក្នុងពិភពលោក បន្ទាប់ពីក្មេងស្រីរូបនេះ មានអ្នកគាំទ្រនាងនៅលើបណ្តាញទំនាក់ទំនងសង្គមអ៊ីនស្រ្តាក្រាមច្រើនជាង៥០០,០០០នាក់។

ក្មេងស្រីនេះមានឈ្មោះថា Anastasia Knyazeva ឬហៅថា Anna ទើបតែមានអាយុ៦ឆ្នាំប៉ុណ្ណោះ ប៉ុន្តែមានអ្នកគាំទ្រលើអ៊ីនស្ត្រាក្រាម ច្រើនជាងតារាសិល្បៈរូបខ្លះទៀតផង។

ពាក្យសរសើររ៉ាប់រយដង ពីសំណាក់ក្រុមអ្នកគាំទ្រដែលសរសេរនៅលើបណ្តាញអ៊ីនស្ត្រាក្រាមរបស់ក្មេងស្រី Anna បានហៅ Anna ថា ជាទេពអប្សរ។

តើហេតុអ្វីទៅ? តាមការយល់ឃើញរបស់អ្នកគាំទ្រ៥២៣,០០០របស់ Anna នៅលើអ៊ីនស្ត្រាក្រាម ភាពស្រស់ស្អាតនេះ ក៏ដោយសារ កែវភ្នែកពណ៌ខៀវ ហើយនិងទម្រង់មុខដូចតុក្កតារបស់នាង។

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត