ស្ត្រីម្នាក់​ត្រូវប៉ូលីស​ឃាត់​ខ្លួន​ក្រោយ​ពីLive ​Video​ងូត​ទឹកឲ្យ​ក្មេង​ទាំង​អាក្រាត​កាយ​​​​​

07/12/2017 -  35

​ស្ដ្រី​ជនជាតិ​ឥណ្ឌូនេស៊ី​ម្នាក់​ដែល​ធ្វើការ​តាម​ផ្ទះ​នៅ​ក្រុង​ហុងកុង ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន បន្ទាប់ពី​បង្ហោះ​វីដេអូ​កំពុង​ងួតទឹក​ឲ្យ​កុមារ​បីនាក់​។​នេះ​បើតាម​ការបញ្ជាក់​នៅក្នុង​សារព័ត៌មាន South China Morning Post​កាលពី​ថ្ងៃ​អង្គារ​។​ស្ដ្រី​ជនជាតិ​ឥណ្ឌូនេស៊ី​រូបនោះ​អាយុ​២៨​ឆ្នាំ បាន​ថត​ឡាយ​វីដេអូ​តាម​ហ្វេ​សប៊ុក នៅពេល​នាង​ងួតទឹក​ឲ្យ​ក្មេងៗ​ដែល​អាក្រាតកាយ អាយុ​ចន្លោះ​ពី​៧-៨​ឆ្នាំ​។​នៅពេល​ថត​ឡាយ​វីដេអូ​ក្មេង​ម្នាក់​បាន​សុំឲ្យ​ឈប់​ដែរ តែ​នាង​មិនបាន​ស្ដាប់​ឡើយ​។​

​តាម​របាយការណ៍​ឲ្យដឹងថា​វីដេអូ​នោះ ត្រូវ​លុប​ចេញពី​បណ្ដាញ​ហ្វេ​សប៊ុក​ហើយ រីឯ​ស្ដ្រី​រូបនេះ​កំពុង​ស្ថិតក្នុង​ការសួរចម្លើយ​របស់​ប៉ូលិស​ហុងកុង ពីបទ​បង្ហោះ​រូបភាព​អាសអាភាស​របស់​កុមារ​។​

​ក្រោយ​មាន​ករណីនេះ​កើតឡើង ប្រធាន​ភ្នាក់ងារ​សមាគម​ជ្រើសរើស​ពលករ​ហុងកុង​បញ្ជាក់ថា មុន​ចាប់ផ្ដើម​ធ្វើការ​តាម​ផ្ទះ ពលករ​តែងតែ​ទទួលបាន​ការបណ្ដុះបណ្ដាល​ពី​ភ្នាក់ងារ​របស់​ពួកគេ ពី​រឿង​ដែល​ត្រូវធ្វើ​និង​រឿង​ដែល​មិន​ត្រូវធ្វើ​នៅ​ក្នុងផ្ទះ​។​ក្នុងនោះ​ការថតរូប​ក្មេងៗ​ក៏មាន​ព្រំដែន​កំណត់​ដែរ​៕

ព័ត៌មានផ្សេងទៀត