Year in Review របស់ក្រុមហ៊ុនFacebook បង្ហាញថា ឆ្នាំ២០១៧ ជាឆ្នាំអាក្រក់គួរអោយខ្លាច

07/12/2017 -  133

ក្រុមហ៊ុនFacebook កាលពីម្សិលមិញ បានបង្ហាញពីលទ្ធផល Year in Review ប្រចាំឆ្នាំរបស់ខ្លួន ដែលជាការបង្ហាញពីព្រឹត្តិការណ៍ ឬហេតុការណ៍ធំៗសំខាន់ៗ ដែលបានកើតឡើង នៅក្នុងឆ្នាំ២០១៧។

គ្មានអ្វីគួរអោយភ្ញាក់ផ្អើលឡើយ ព្រឹត្តិការណ៍ដែលបានកើតឡើងកន្លងមកជាព្រឹត្តិការណ៍ដ៏គួរអោយតក់ស្លុត ដែលនេះបញ្ជាក់ថា ឆ្នាំ២០១៧ ជាឆ្នាំអាក្រក់គួរអោយខ្លាចជាទីបំផុត។

ការរំលឹកព្រឹត្តិការណ៍ដែលបានកើតឡើងនៅឆ្នាំ២០១៧ឡើងវិញ បានបង្ហាញពីហិង្សានៅទីក្រុងឡាសវេហ្គាស រញ្ជួយដីនៅមិចស៊ីកូ ការវាយប្រហារភេរវកម្មនៅទីក្រុងមេនឆេស្ទ័រ និងព្យុះ Harvey។ បន្ថែមលើនេះ ហេតុការណ៍គួរអោយតក់ស្លុតប្រចាំឆ្នាំ២០១៧ផ្សេងទៀតមាន បញ្ហារបស់ស្ត្រី ហើយជាប្រធានបទដែលគេលើកយកមកពិភាក្សាច្រើនបំផុត។

ចុងក្រោយ Facebook បានបង្ហាញថា កម្មវិធី កីឡា Super Bowl និងសូរ្យគ្រាស។

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត