ក្មេងស្រីដែលថា នាងកែសម្ផស្ស អោយដូច អេនជើលីណា ជូលី សារភាពថា នាងគ្រាន់លែងសើច

07/12/2017 -  970

ក្មេងស្រីម្នាក់ដែលអះអាងថា នាងធ្វើការវះកាត់កែសម្ផស្សចំនួន៥០ដងដើម្បីអោយមានមុខមាត់ដូចទៅនឹងតារាសម្តែងហូលីវីដ អេនជើលីណា ជូលី នៅពេលនេះ នាងបានចេញមកសារភាពថា នាងក្លែងបន្លំរឿងទាំងមូល ដើម្បីសើចខ្លួនឯង។

នាង Sahar Tabar ដែលធ្លាប់ត្រូវគេសរសេរលើបណ្តាញអ៊ីនស្ត្រាក្រាម ហៅនាងថា ជាខ្មោច zombie ក្រោយរូបថតរបស់នាងបង្ហោះទៅមានការចាប់អារម្មណ៍ខ្លាំង។

ឥឡូវនេះ នាង Tabar អាយុ១៩ឆ្នាំ បានចេញមកបកស្រាយ និងសារភាពថា រូបភាពដែលគួរអោយខ្លាច និងតក់ស្លុតរបស់នាង គឺមិនមែនជារូបភាពពិតឡើយ។

មិនមែនជាការវះកាត់កែសម្ផស្ស ឬសម្រកទម្ងន់ធ្លាក់ចុះយ៉ាងគំហុកឡើយ តែរូបភាពស្គមស្គាំងដូចខ្មោច zombie របស់ក្មេងស្រីអ៊ឺរ៉ង់រូបនេះ កើតចេញមកពីសិល្បៈនៃការតុបតែងមុខ និងការប្រើបច្ចេកវិទ្យាកំព្យូទ័រជាជំនួយបន្ថែមតែប៉ុណ្ណោះ។

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត