៥ក្រុមនៅអង់គ្លេសនឹងធ្វើព្យុះធ្វើភ្លៀងវគ្គ១៦ក្រុមចុងក្រោយនៅ Champions League

07/12/2017 -  140

បច្ចុប្បន្ននេះក្រុមបាល់ទាត់នៅអង់គ្លេសកំពុងធ្វើព្យុះធ្វើភ្លៀងយ៉ាងខ្លាំងក្លា ស្របពេលដែលលីកកំពូល អង់គ្លេសប្រជុំដោយគ្រូបង្វឹកឆ្នើមៗ ល្បីៗ និងសំបូរទៅដោយ កីឡាករលំដាប់ពិភពលោកនិងពោរពេញ បទពិសោធន៍។

បន្ទាប់ពីវគ្គជម្រុះ UEFA Champions League វគ្គសន្សំពិន្ទុក្នុងពូលបានចប់ជាស្ថាពរឃើញថា ក្រុមនៅអង៉គ្លេសបានឡើងវគ្គ ១៦ក្រុមចុងក្រោយដោយមិននឹកស្មាន ដល់នោះឡើយ។

នេះជាប្រវត្តិសាស្ត្រដំបូងដែល៥ក្រុមនៅអង់គ្លេសឡើងវគ្គ ១៦ ចុងក្រោយ ឬហៅថាវគ្គ Knock Out នៅក្នុងពានរង្វាន់ UEFA Champions League។ ក្រុមទាំង ៥ នោះគឺ Manchester United, Manchester City, Liverpool, Chelsea និង Spurs។ ក្នុងចំណោម ៥ ក្រុមនេះមាន ៤ ក្រុមដែល បញ្ចប់នៅលើកំពូលតារាង លើកលេងតែ Chelsea បញ្ចប់ពូលឋិតនៅចំណាត់ថ្នាក់លេខ២៕

ដោយ៖ អ៊ុំ កុសល

 

ព័ត៌មានផ្សេងទៀត