តិចនិច៣យ៉ាង ជម្រុញបុគ្គលិកបំពេញការងារកាន់តែសកម្ម និងរីករាយ

08/01/2018 -  811

ការចូលរួមយ៉ាងសកម្មរបស់បុគ្គលិក ក្នុងការបំពេញការងារ ស្តាប់មើលទៅ វាហាក់ដូចជាកិច្ចការដែលក្រុមការងារ ខាងធនធានមនុស្សទេ ដែលជាអ្នកត្រូវពិភាក្សាពិចារណា។ ប៉ុន្តែនៅពេលអ្នកបើកដំណើរការអាជីវកម្មផ្ទាល់ខ្លួន ពិតណាស់ បញ្ហាមួយនេះ ពិតជាបញ្ហាសំខាន់ដែលត្រូវពិចារណា សម្រាប់ដំណើរការអាជីវកម្មរបស់អ្នក។

ស្របពេលមនុស្សភាគច្រើន នាពេលបច្ចុប្បន្ននេះ ចំណាយពេលធ្វើការអង្គុយនៅនឹងតុច្រើនជាង ពេលវេលាកាលពីពេលមុនៗកន្លងទៅ ដូច្នេះ អ្នកត្រូវធ្វើអោយប្រាកដថា អ្នកមិនត្រឹមតែផ្តល់ការងារត្រឹមត្រូវទេ ប៉ុន្តែបុគ្គលិកអ្នក ក៏ត្រូវបំពេញការងារដោយរីករាយផងដែរ។

ខាងក្រោមនេះជា តិចនិច៣យ៉ាង ជម្រុញបុគ្គលិកបំពេញការងារកាន់តែសកម្ម និងរីករាយ៖

១ បង្កើតបរិយាកាសការិយាល័យសម្រាប់ក្រុមការងារ

ដោយសារមនុស្សភាគច្រើន ចំណាយពេលអង្គុយនៅតុធ្វើការច្រើន ដូច្នេះ ក្រុមហ៊ុនត្រូវរៀបចំការិយាល័យធ្វើការ អោយមានបរិយាកាសរីករាយ។ ចំណុចនេះ យើងមិននិយាយត្រឹមតែ ទីតាំងតុអង្គុយធ្វើការរបស់បុគ្គលិកទេ ប៉ុន្តែជាបរិយាកាស កន្លែងធ្វើការទាំងមួល។ ជាឧទាហរណ៍ ក្រុមហ៊ុនគួរបែងចែកកន្លែង អោយដាច់ដោយឡែកពីគ្នា ដូចជា កន្លែងទទួលទានអាហារ កន្លែងអង្គុយលែង កន្លែងពិភាក្សា និងកន្លែងសម្រាប់បុគ្គលិកសម្រាកពីការងារ។

ឬបង្កើតបរិយាកាសលំអរការិយាល័យ ដោយការរចនា ប្រើពណ៌ តុ កន្លែង ពន្លឺ និងការរក្សាបានភាពឯកជនរបស់បុគ្គលិក។

២ តួនាទីច្បាស់លាស់របស់បុគ្គលិក

បុគ្គលិក តែងមានគំនិតលើតួនាទី និងការទទួលខុសត្រូវ លើការបំពេញការងារ ជាប្រចាំថ្ងៃរបស់ពួកគេ។ បញ្ហាដ៏តានតឹង និងស្មុគស្មាញ ដែលនិយោជក ធ្វើលើបុគ្គលិក ដែលតែងកើតមាន គឺអោយបុគ្គលិកធ្វើការ និងទទួលខុសត្រូវ លើសពីតួនាទីរបស់ពួកគេ។  ទាំងនេះ ជាបញ្ហាស្មុគស្មាញ និងតានតឹងបំផុត នៅពេលដែលបុគ្គលិកនោះ មិនបានបំពេញការងារដូចដែលបាននិយាយគ្នា ពីខាងដើម កាលពីពេលជួលពួកគេ។

ជាថៅកែ ពិតជាចង់អោយបុគ្គលិកបម្រើការងារអោយបានច្រើន ដើម្បីបានដឹងពីសមត្ថភាពរបស់បុគ្គលិក តែអ្នកត្រូវចាំថា រឿងនេះធ្វើអោយបុគ្គលិកកាន់តែហត់នឿយ និងបាត់បង់ភាពសកម្មក្នុងការងារ។

ប្រសិនបើ អ្នកចង់អោយបុគ្គលិកអ្នកបំពេញការងារអ្វី សូមនិយាយ អោយបានច្បាស់លាស់ នៅក្នុងពេលសម្ភាសន៍ការងារពួកគេ។

អ្នកត្រូវចាំថា ការគ្រប់គ្រង មិនត្រឹមតែរកមនុស្ស អោយត្រូវនឹងការងារនោះទេ ប៉ុន្តែត្រូវធានាពីប្រសិទ្ធភាពការងារផងដែរ។

៣ ផាសុខភាពបុគ្គលិកជាអាទិភាព

ផ្តល់សេវាធានារ៉ាប់រ៉ងដ៏ល្អបំផុត តាមដែលអាចធ្វើ បានសម្រាប់បុគ្គលិក។ ផ្តល់សេវាធានារ៉ាប់រ៉ង ដែលផ្តល់ការធានា បានច្រើនផ្នែកទាំងសុខភាព និងគ្រោះថ្នាក់ដល់បុគ្គលិក។ អ្នកអាចបន្ថែមកញ្ចប់ថែទាំសុខភាពបន្ថែមដល់បុគ្គលិកបាន ដូចជាផ្តល់កាតសមាជិកក្លឹបហាត់ប្រាណ ការពិភាក្សាពីអាហារសុខភាព ឬវគ្គសិក្សាពីការថែរក្សាសម្រស់។

 

ដោយ៖ vibe

ព័ត៌មានផ្សេងទៀត