អ្នក​ទម្លាប់​យកទូរស័ព្ទចូល​បន្ទប់ទឹក​ពេល​បន្ទោបង់ គួរលះ​បង់​ចោល​ភ្លាម​ទៅ​​​​

08/01/2018 -  758

​បច្ចុប្បន្ន​មនុស្ស​មួយចំនួន មិន​កាន់​ទូរស័ព្ទ​លុះត្រា​ពួកគេគេ​ង​​លក់​។ ក្រៅពីនោះ ជាទូទៅ​ទូរស័ព្ទ​តែង​នៅ​ស្និទ្ធ​ក្បែ​រពួកគេ​ជានិច្ច រហូតដល់​ថ្នាក់​ចូល​បង្គន់​អនាម័យ ក៏​យក​ទូរស័ព្ទ​ទៅតាម​ផងដែរ ដែល​អ្នកខ្លះ​មាន​ទាំង​និយាយ​ទូរស័ព្ទ និង​ផ្ញើ​សារ អំឡុងពេល​បន្ទោ​បង់​ក៏មាន​។ នេះ​ជា​ទម្លាប់​មិនល្អ ដែល​អាច​ប្រឈម​នឹង​ការឆ្លង​មេរោគ និង​បាក់តេរី​មួយ​ប្រភេទ​ឈ្មោះថា salmonella​។ 

ទូរស័ព្ទ​កាន់តែ​ប្រើ ធ្វើឲ្យ​វា​កាន់តែ​ក្តៅ​។ នៅពេលដែល​ទូរស័ព្ទដៃ​របស់​អ្នក​ឡើង​កម្តៅ វា​ផ្តល់នូវ​បរិយាកាស​មួយ ​ដែល​អំណោយផល់ដល់​បាក់តេរី salmonella សម្រាប់​ការបន្ត​ពូជ​និង​ការរស់រាន​របស់​វា​។​

​អ្នកជំនាញ​ផ្នែកអនាម័យ​វេជ្ជបណ្ឌិត Lisa Ackerley ពន្យល់ថា បាក់តេរី​មិនមែន​តោង​ជាប់​តែ​ដៃ​របស់​អ្នក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែមទាំង​តោង​លើ​សម្ភារ​ដែល​អ្នកប្រើប្រាស់​ផងដែរ ដែល​មានដូចជា​កន្សែង ច្រាស់​ដុសធ្មេញ​ឬ​របស់របរ​ផ្សេងៗ​ទៀត ដែល​ទុក​នៅក្បែរ​បង្គន់​។ មេរោគ​មើល​មិន​ឃើញនឹងភ្នែក​ទ​ទេ វា​នឹង​បម្លាស់​ទី​ពី​សម្ភារ​ទាំងនោះ មក​តោង​លើ​ខ្លួនប្រាណ​របស់​អ្នក ហើយ​បង្ក​ជា​ជំងឺ​ផ្សេងៗ​ដោយ​មិន​ដឹងខ្លួន​។ ដើម្បី​រួមចំណែក​ថែរក្សា​សុខភាព​របស់​អ្នក គួរ​បញ្ឈប់​ការយក​ទូរស័ព្ទ​តាម​ខ្លួន នៅពេល​ចូល​បង្គន់​អនាម័យ​តទៅទៀត​៕

ព័ត៌មានផ្សេងទៀត