ម្ចាស់ភាគហ៊ុនApple ជម្រុញអោយទប់ស្កាត់ បញ្ហាក្មេងឈ្លក់វង្វេងការប្រើទូរស័ព្ទ

09/01/2018 -  329

វិនិយោគិនធំ២របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិកApple បានជម្រុញអោយអ្នកផលិតទូរទ័ព្ទដៃiPhone ចាត់វិធានការកាត់បន្ថយការកើនឡើង បញ្ហាកុមារឈ្លក់វង្វេង នឹងការប្រើប្រាស់ទូរស័ព្ទដៃ ដោយប្រាប់ថា ពួកគេមានកង្វល់ ចំពោះផលប៉ះពាល់របស់ទូរស័ព្ទដៃ និង បណ្តាញទំនាក់ទំនងសង្គមអនឡាញ ទៅលើកុមារ។

ក្រុមហ៊ុនធំ២ មានក្រុមហ៊ុនJana Partners LLC និងthe California State Teachers' Retirement System បានលើកឡើងក្នុងលិខិតចំហរ ទៅកាន់ក្រុមហ៊ុនApple ថា Apple គូរផ្តល់ជម្រើសច្រើនបន្ថែមទៀត និងមុខងារបន្ថែមលើទូរស័ព្ទ ដើម្បីជួយទប់ស្កាត់បញ្ហាកុមារប្រើប្រាស់ទូរស័ព្ទដៃច្រើនលើសលុប។

ក្រុមហ៊ុនធំទាំងពីរ គ្រប់គ្រង តម្លៃភាគហ៊ុន២ពាន់លានដុល្លារអាមេរិក របស់ក្រុមហ៊ុន Apple។

សំណើររបស់ក្រុមហ៊ុនទាំងពីរទៅកាន់ក្រុមហ៊ុន Apple មានសំណើរអោយ Apple ពង្រឹងកម្មវិធី(software) របស់ទូរស័ព្ទដៃ ដូច្នេះ ឳពុកម្តាយ មានជម្រើសច្រើន ​ក្នុងការការពារសុខភាពកូនៗពួកគេ។

លិខិតចំហរដដែល ក៏បានលើកឡើងផងដែរពីលទ្ធផលសិក្សា និងការស្ទាបស្ទង់មិត ជាច្រើនដែលបង្ហាញថា ការប្រើប្រាស់ទូរស័ព្ទដៃស្មាតហ្វូត និងបណ្តាញទំនាក់ទំនងសង្គម ជះផលប៉ះពាល់ជាអវិជ្ជ មានលើសុខភាពរាងកាយ និងស្មារតីរបស់កុមារ។

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត