ត្រឹម​តែ៤ថ្ងៃ​បទ​ដំបូង​របស់​ឡុង លីគ័​ង្គ ​មាន​អ្នក​ចូល​មើល​ជាង​២០​ម៉ឺន​ដង​

10/01/2018 -  386

​កុមារា ឡុង លីគ័​ង្គ ទោះបី​មិន​បាន​ជាប់​ជ័យលាភី ជា​ម្ចាស់​ពាន The Voice Kids Cambodia ក៏ពិតមែន ប៉ុន្តែ​កុមារា​វ័យ​៩​ឆ្នាំ​រូប​នេះ ហាក់​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​ទស្សនិកជន ជាពិសេស តាមរយៈ​ការ​បង្ហាញខ្លួន លើ​ឆាក​តន្ត្រី ដែល​ជា​ព្រឹត្តិការណ៍​ធំៗ នៅក្នុង​ប្រទេស​កម្ពុជា​។​

​អ្វី​ដែល​គួរឲ្យ​ចាប់​អារម្មណ៍ទៀត​នោះ ថ្មីៗ​នេះ ផលិតកម្ម​រស្មី​ហង្ស​មាស បាន​បញ្ចេញ​បទ​ចម្រៀង ដំបូង​បំផុត របស់​លីគ័​ង្គ មាន​ចំណងជើង​ថា «​ស្នេហ៍​ហ្មដំរី​» ទទួលបាន​ការគាំទ្រ យ៉ាងច្រើន​ពី​មហាជន​។ មិន​ដល់​១​សប្តាហ៍​ផង បទ​ចម្រៀង​«​ស្នេហ៍​ហ្មដំរី​» របស់​លីគ័​ង្គ មាន​អ្នក​ចូល​ទស្សនា និង​ស្តាប់ ជាង​២០​ម៉ឺន​ដង​។ ចង់ដឹង​ទឹកដម​សំនៀង របស់​លីគ័​ង្គ ពិរោះ​យ៉ាងណានោះ តោះ​ទស្សនា និង​ស្តាប់​ទាំងអស់គ្នា​!

ព័ត៌មានផ្សេងទៀត