ជប៉ុន​​ឱ្យ​នាវា​ល្បាត​២​គ្រឿង​ដល់​កម្ពុជា​

10/01/2018 -  321

​ថ្លែង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​ភាគី​ក្រសួង​សេដ្ឋកិច្ច​ជប៉ុន និង​កម្ពុជា កាលពី​ថ្ងៃ​ទី​០៩ ខែ​មករា លោក Ilzuka Atsuhi អគ្គនាយក​នៃ​រដ្ឋបាល​គយ​នៃ​ក្រសួង​ហិរញ្ញវត្ថុ​ជប៉ុន​ថ្លែងថា ប្រទេស​ជប៉ុន នឹង​ផ្តល់​នាវា​ល្បាត​២​គ្រឿង របស់​រដ្ឋបាល​គយ​ជប៉ុន ជូន​ដល់​រដ្ឋបាល​គយ និង​រដ្ឋាករ​កម្ពុជា ដែល​គ្រោង​នឹង​ប្រព្រឹត្តទៅ​នៅក្នុង​ខែ​មិថុនា ឆ្នាំ​២០១៨ និង​ការផ្តល់​គម្រោង​ជំនួយ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​គយ​ជប៉ុន NACCS (Nippon Automated Cargo Clearance System) ។​

​នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច នៅ​ថ្ងៃ​ទី​០៩ ខែ​មករា ៕

(​រាយការណ៍​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត