Samsung បង្ហាញទូរទស្សន៍ទំហំជាង៣០០សង់ទីម៉ែត្រ មានឈ្មោះថា The Wall

11/01/2018 -  418

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូង Samsung បានបង្ហាញទូរទស្សន៍ទំហំ១៤៦អ៊ីញ ឬស្មើនិង៣៩៦សង់ទីម៉ែត្រ ដែលមានឈ្មោះថា The Wall នៅក្នុងកម្មវិធីបង្ហាញផលិតផលបច្ចេកវិទ្យា ក្នុងទីក្រុង Las Vegas នៅសហរដ្ឋអាមេរិក។

ផលិតផលថ្មីរបស់ក្រុមហ៊ុន Samsung មួយនេះ ត្រូវបានអ្នកវិភាគលើកឡើងថា ទំនងជាត្រូវចំណាយទុនច្រើន នៅក្នុងការផលិត។

ទូរទស្សន៍របស់ក្រុមហ៊ុន Samsung ដែលមានឈ្មោះថា The Wall នឹងនាំមុខទូរទស្សន៍ទំហំ៦៥អ៊ីញរបស់ក្រុមហ៊ុន LG ដែលជាក្រុមហ៊ុនប្រកួតប្រជែង ក្នុងសង្គ្រាមបង្កើតទូរទស្សន៍ជំនាន់ថ្មី។

ក្រុមហ៊ុន Samsung អោយដឹងថា ទូរទស្សន៍ The Wall នឹងចេញលក់ នៅក្នុងឆ្នាំ២០១៨នេះ ប៉ុន្តែគេនៅមិនទាន់ដឹងថា ទូរទស្សន៍នេះ ថ្លៃប៉ុន្មានឡើយ។

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត