កីឡាករឆ្នើមជាងគេរបស់វៀតណាម ជិតបានទៅលេងលីកកំពូលជាមួយ ចាន់ វឌ្ឍនាកា

11/01/2018 -  81

យោងតាមប្រភពពី Goal.com បានអោយដឹងថាប្រធានក្រុមជម្រើសជាតិវៀតណាមកីឡាករ Nguyen Van Quyet គ្រោងទៅចូលរួមជាមួយក្លឹប Kedah នៃលីកកំពូលម៉ាឡេស៊ី។

លោក Nguyen Quoc Hoi ដែលជាប្រធានក្លឹប Hà Nội FC បាននិយាយថា ប្រសិនជា Nguyễn Văn Quyết ទៅគឺក្នុងកិច្ចសន្យាខ្ចីជើង ព្រោះខ្សែបម្រើរូបនេះនៅសល់កុងត្រា២ឆ្នាំទៀជាមួយ Hà Nội FC។ ប្រធានក្លឹបដដែលបន្តថា ក្លឹបទទួលបានសំណើពី Muang Thong United, Buriam United និង Kedah FA តែកីឡាករខ្លួនឯងចង់ទៅលេងម៉ាឡេស៊ីជាង។

កីឡាករវៀតណាម Nguyễn Văn Quyết ត្រូវបានចាត់ទុកថាជាកីឡាករល្អបំផុតរបស់វៀតណាមនាពេលបច្ចុប្បន្ន ខណៈឆ្នាំ២០១០និង២០១១ រូបគេឈ្នះពានរង្វាន់កីឡាករវៀតណាមវ័យក្មេងឆ្នើមជាងគេ ចំនួន២លើក៕

ដោយ៖ អ៊ុំ កុសល

ព័ត៌មានផ្សេងទៀត