ក្នុង​ឆ្នាំ​២០១៧​កម្ពុជា​នាំ​ចេញ​អង្ករ​ក្រអូប​ចំនួន​ជិត​៤០​ម៉ឺន​តោន​

11/01/2018 -  47

​អង្ករ​ក្រអូប​គ្រប់​ប្រភេទ​នាំចេញ​ក្នុង​រយៈពេល​១២​ខែ ឆ្នាំ​២០១៧ មាន​បរិមាណ ៣៩៤.០២៧​តោន ស្មើនឹង​៦១,៩៩​ភាគរយ ។ ដោយឡែក អង្ករ​ស គ្រប់​ប្រភេទ​មាន​ចំនួន ១៥៦.៦៥៤ តោន ស្មើនឹង ២៤,៦៤ ភាគរយ និង​អង្ករ​ចំហុយ​មាន​ចំនួន ៨៤.៩៩៨ តោន ស្មើនឹង ១៣,៣៧ ភាគរយ ។ ក្នុងចំណោម​អង្ករ​ក្រអូប​នោះ អង្ករ​ផ្ការំដួល ឬ​ផ្កាម្លិះ មាន​ចំនួន ២១១.៩៧៤ តោន ស្មើនឹង ៣៣,៣៥ ភាគរយ ។​

​នេះ​បើ​តាម​របាយការណ៍ នាំចេញ​អង្ករ​ប្រចាំឆ្នាំ​២០១៧ របស់​ក្រសួង​កសិកម្ម នៅ​ថ្ងៃ​ទី​០៩ ខែ​មករា ៕

(​រាយការណ៍​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត