គូរស្នេហ៍Song Song រីករាយពេលវេលាផ្អែមល្ហែមនៅជប៉ុន

12/01/2018 -  215

គូរស្នេហ៍តារាប្រុសស្រីដ៏ស្រស់ស្អាត និងមានប្រជាប្រិយភាពខ្លាំងរបស់ប្រទេសកូរ៉េខាងត្បូង ដែលមិត្តអ្នកគាំទ្រតែងនិយមហៅថា គូរស្នេហ៍ Song Song អ្នកទាំងពីរត្រូវបានគេឃើញ នៅក្នុងប្រទេសជប៉ុន។

លោក Song Joongki និងនាង Song Hyekyo ត្រូវបានគេឃើញ នៅហាងកាហ្វេទំនើបមួយកន្លែងមានឈ្មោះថា Café Kitsuné នៅសង្កាត់ Aoyama។

មិត្តអ្នកគាំទ្រដ៏មានសំណាងម្នាក់ បានឃើញគូស្នេហ៍មួយគូនេះ និងសុំហត្ថលេខាពីពួកគេបានថែមទៀតផង។

មិត្តអ្នកគាំទ្រដែលស្រឡាញ់ពេញចិត្តនិងតារាសម្តែងបុ្រសស្រីទាំងពីរ ក៏បានថតរូបគូស្នេហ៍ Song Song ពីចំងាយផងដែរ។

មិត្តអ្នកគាំទ្រដែលស្រឡាញ់តារាប្រុសស្រី គូរស្នេហ៍ Song Song ជឿជាក់ថា អ្នកទាំងពីរទៅកំសាន្តនៅទីក្រុងតូក្យូ ដើម្បីអបអរដល់អនុស្សាវរីយ៍របស់ពួកគេ។តូក្យូ តាមដឹងមក គឺជាកន្លែងដែលលោក Song Joongki សុំនាង Song Hyekyo រៀបការកាលពីឆ្នាំ២០១៧។

 

ដោយ៖ vibe

ព័ត៌មានផ្សេងទៀត