ស្នាមសាក់ ជួយប៉ូលីសថៃ ចាប់ខ្លួនក្រុមបងធំជប៉ុន

12/01/2018 -  382

បុរសជនជាតិជប៉ុនម្នាក់វ័យ៧៤ឆ្នាំ ត្រូវចោទប្រកាន់ពីបទមនុស្សឃាត នៅក្នុងប្រទេសជប៉ុនកាលពី១៥ឆ្នាំមុន ហើយមកដល់ពេលថ្មីៗ ជនសង្ស័យ ត្រូវបានប៉ូលីសថៃ ចាប់ខ្លួនបាន ក្រោយឃើញរូបថតបង្ហាញរូបសាក់របស់ជននេះ ​​បង្ហោះលើបណ្តាញអនឡាញអ៊ីនធើណែត។

ជនសង្ស័យមានឈ្មោះថា Shigeharu Shirai ត្រូវចាប់ខ្លួនកាលពីល្ងាចថ្ងៃពុធនៅខេត្ត(Lopburi) ចម្ងាយ១៥០គីឡូម៉ែត្រ ភាគខាងជើងទីក្រុងបាងកក។ តាមប៉ូលីសថៃអោយដឹងថា ជនសង្ស័យបានសារភាពថា ជាសមាជិកក្រុមបងធំ Yamaguchi-gumi របស់ជប៉ុន ប៉ុន្តែមិនទាក់ទងនឹងមនុស្សឃាតឡើយ។

ជនសង្ស័យ Shirai ត្រូវចោទប្រកាន់ថា ជាសមាជិកម្នាក់ក្នុងចំណោមសមាជិក៨នាក់​ ដែលជាប់ពាក់ព័ន្ធនឹងបញ្ហាមនុស្សឃាតមេដឹកនាំក្រុមបងធំផ្សេងទៀតកាលពីឆ្នាំ២០០៣។សមាជិក៧នាក់ផ្សេងទៀត​ ត្រូវចាប់ខ្លួន ប៉ុន្តែ Shirai រត់មកប្រទេសថៃនៅឆ្នាំ២០០៥។

ប៉ូលីសថៃ​ រៀបរាប់ថា ការចាប់ខ្លួនជនសង្ស័យខាងលើ​ បានធ្វើឡើង បន្ទាប់ពីស្នាមសាក់ នៅលើខ្នងរបស់ Shirai ស្អាតល្បីល្បាញទទួលបានការចាប់អារម្មន៍​លើបណ្តាញអ៊ីនធើណែត។

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត