អ្នកមានឥទ្ធិពលខាងតុបតែងខ្លួន បង្ហាញជម្រើសក្នុងឆ្នាំ២០១៨

12/01/2018 -  90

ឆ្នាំថ្មីចូលមកដល់ មនុស្សគ្រប់គ្នាតែងតែចង់បានអ្វីល្អ អ្វីថ្មីសម្រាប់ខ្លួនឯងនៅក្នុងឆ្នាំថ្មី។ ឆ្នាំថ្មី ជាពេលវេលា អ្វីៗគ្រប់យ៉ាងថ្មី មានទាំងការតាំងចិត្តថ្មីថែទាំសុខភាព ថែទាំសម្រស់ ទម្លាក់ចោលទម្លាប់មិនល្អ រួមនិងរឿងរ៉ាវមិនល្អផ្សេងៗ។

ដើម្បីជាចំណែកមួយនៅក្នុងជម្រើសសិល្បៈតុបតែងខ្លួន យើងមានប្រភពណែនាំខ្លះៗ ពីអ្នកមានឥទ្ធិពលតុបតែងខ្លួន នៅលើបណ្តាញទំនាក់ទំនងសង្គមអ៊ីនស្ត្រាក្រាមមួយចំនួនខាងក្រោម ដើម្បីបានជាគោលគំនិតខ្លះៗក្នុងការតុបតែងខ្លួនឆ្នាំថ្មី អោយមានអ្វីថ្មីប្លែក។

Violette Violette

នាងជាប្រធានGlobal Beautyថ្មី របស់ក្រុមហ៊ុនគ្រឿងសំអាង Estée Lauder ។ Violette នាងមានស្នាដៃតុបតែងមុខយ៉ាងជំនាញ ហើយក៏ជាអ្នកមានឥទ្ធិពលម្នាក់នៅលើ បណ្តាញអ៊ីនស្ត្រាក្រាម ដោយសារជំនាញតុបតែងមុខរបស់នាង។

Lupe Sujey Cuevas

សិល្បៈតុបតែងខ្លួនរបស់ជនជាតិម៉ិចស៊ីកូ រូបនេះ ឃើញថាមានឥទ្ធិពលអោយគេធ្វើតាមបាន។ ចាប់តាំងពីការតុបតែងមុខ រហូតដល់ម៉ូតសក់ មើលទៅឃើញថា សមល្អឥតខ្ចោះ ហេតុនេះហើយវត្តមានរបស់នាងនៅលើបណ្តាញអ៊ីនស្ត្រាក្រាម ទទួលបានការចាប់អារម្មណ៍បំផុត។

Nyma Tang Tang

នាងជាប្រជាជនស៊ូដង់ខាងត្បូង និងជាអ្នកមានឥទ្ធិពលម្នាក់ផងដែរ នៅក្នុងចំណោមអ្នកមានឥទ្ធិពលខាងជំនាញសិល្បៈតុបតែងខ្លួនជាច្រើននាក់ផ្សេងទៀត។

Mei

តារាម៉ូដែលរបស់ប្រទេសចិន និងជាអ្នកលែងប្លុកម្នាក់ នាងពេលខ្លះមានសក់ពណ៌ផ្កាឈូក និងពេលខ្លះសក់ពណ៌ក្រហម។

Mei ​ចែករំលែកគ្រប់យ៉ាងចំពោះ ការតុបតែងខ្លួន។ ប្រិយមិត្តអាចចូលទៅមើល ស្នាដៃសិល្បៈតុបតែងខ្លួនរបស់ Mei នៅលើបណ្តាញ YouTube របស់នាងបានផងដែរ។

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត