កីឡាករខ្សែការពារ Barcelona គឺ Javier Macherano ជិតទៅលេងនៅចិនហើយ

12/01/2018 -  199

ស្ងាត់ៗកីឡាករខ្សែការពារចាស់វស្សារបស់ក្រុមជម្រើសជាតិសញ្ជាតិអាហ្សង់ទីនកីឡាករ Javier Macherano ដែលកំពុងតែលេងអោយក្លិបអ្នកមានបុណ្យ FC Barcelona ខិតជិតដល់ការផ្ទេរទៅលេង នៅចិនហើយ។

យោងតាមការប្រកាសអោយដឹងពីក្រុម FC Barcelona បានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុម បាល់ទាត់ Hebei Fortune នៅក្របខណ្ឌលីកកំពូលរបស់ចិនសម្រាប់ការផ្ទេរនេះក្នុងតំលៃ ១០ លានអឺរ៉ូ។

មូលហេតុឈានដល់ការលក់ចេញ Javier Macherano គឺការមកដល់កីឡាករខ្សែការពារវ័យក្មេង សញ្ជាតិកូឡុំប៊ី Yerry Mina ដូចនេះ Javier Macherano ត្រូវបង្ខំចិត្តចាកចេញរកទ្រនំថ្មីដែលខ្លួនអាច លេងបានជាក់លាក់នឹងដើម្បីចង់បង្ហាញខ្លួននៅ World Cup 2018 ដែលធ្វើឡើងនៅរុស្សី។

បច្ចុប្បន្នវិស័យបាល់ទាត់ចិនជាពិសេសលីកកំពូលចិនតែម្តងគឺមានការរីកចម្រើនខ្លាំងដែលបានទិញចូល កីឡាករល្បីៗលំដាប់ពិភពលោកកន្លងមកជាក់ស្តែងដូចជា Tevez, Osca, Pulinho និងត្រៀមយក Javier Macherano ក្នុងពេលឆាប់ៗ៕

ដោយ៖ អ៊ុំ កុសល

 

ព័ត៌មានផ្សេងទៀត