កំពូលតារាចម្រៀងល្បីឈ្មោះបោះសំឡេងក្នុងពិភពលោកអ្នកនាងCeline Dion នឹងទៅសម្ដែងនៅក្នុងប្រទេសសិង្ហបុរីជាលើកដំបូង នៅថ្ងៃទី០៣-០៤ខែកក្កដាខាងមុខ។តារាចម្រៀងសញ្ជាតិកាណាដារូបនេះ នឹងសម្ដែងនៅសាល Marina Bay Sands Grand។វាមិនត្រឹមតែជាការសម្ដែងលើកដំបូងប៉ុណ្ណោះទេ តែក៏ជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់តំបន់អាស៊ី របស់តារាចម្រៀងវ័យ៤៩ឆ្នាំរូបនេះផងដែរ ចាប់តាំងពីដំណើរទស្សនាចរណ៍របស់អ្នកនាងក្នុងឆ្នាំ២០០៨។
សូមបញ្ជាក់ថា អ្នកនាងCeline Dionនឹងសម្ដែងនៅទីក្រុងតូក្យូប្រទេសជប៉ុននៅថ្ងៃទី២៦មិថុនាផងដែរ។ បន្ទាប់មកនឹងសម្ដែងនៅម៉ាកាវ ហ្សាកាតា តៃប៉ិ បាងកក និងទីក្រុងម៉ានីលប្រទេសហ្វីលីពីន៕