តើ អេនជីលីណា ជូលី បានរកឃើញ គូស្នេហ៍ថ្មី ហើយមែនទេ ក្រោយបែកគ្នាពី ប្រេត ភីត?

14/01/2018 -  381

តាមសារពត៌មានបរទេស បានអោយដឹងថា អេនជីលីណា ជូលី (Angelina Jolie) មានទំនាក់ទំនងជាមួយនិងបុរសថ្មីជាជនជាតិខ្មែរ ជាផលិតករ និងជាកវីនិពន្ធ នៅ១៦ខែក្រោយ បន្ទាប់ពីបានបែកគ្នាពីប្រេត ភីត(Brad Pitt)។

ទោះជាយ៉ាងណាក៏ដោយ ទំនាក់ទំនងរវាង Jolie និងជនជាតិខ្មែរ ជាផលិតករ និងជាកវីនិពន្ធ លោក PraCh Ly គឺគ្រាន់តែជាមិត្តភក្តិប៉ុណ្ណោះ។

តាមប្រភពអោយដឹងថា Jolie មិនមានទំនាក់ទំនងថ្មីជាមួយអ្នកណាឡើយ ហើយនាងផ្តោតជាសំខាន់តែទៅលើកូនៗរបស់នាងតែប៉ុណ្ណោះ។

Jolie និង PraCh ប្រហែលជាបានស្គាល់គ្នា តាមរយៈអ្នកនិពន្ធសៀវភៅ មុនដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ លោកស្រី Loung Ung។

Jolie មានអាយុ៤២ឆ្នាំ បានធ្វើអោយកើតមានការចាប់អារម្មណ៍ជាថ្មីម្តងទៀត នៅពេលនាងចូលរួមក្នុងកម្មវិធី Golden Globes ជាមួយនិងកូនប្រុសអាយុ១៤ឆ្នាំឈ្មោះ Pax។

Jolie មានកូន៥នាក់ទៀត មានឈ្មោះ Maddox អាយុ១៦ឆ្នាំ Zaharaអាយុ១៣ឆ្នាំ Shilohអាយុ១១ និងកូនភ្លោះអាយុ៩ឆ្នាំ Knox and Vivienne។

 

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត