បុរសអាមេរិកវ័យ២០ឆ្នាំ ឈ្នះឆ្នោតរង្វាន់ធំ បានទឹកប្រាក់ច្រើនជាង៤០០លានដុល្លារ

14/01/2018 -  337

បុរសអាយុ២០ឆ្នាំម្នាក់ រស់នៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក បានឈ្នះឆ្នោតរង្វាន់ធំ ទទួលបានទឹកប្រាក់ដល់ទៅ៤៥១លានដុល្លារអាមេរិក។ នេះបើតាមការអោយដឹងពីភ្នាក់ងារឆ្នោតរដ្ឋផ្លរីដា។

បុរសមានសំណាងបំផុតប្រចាំឆ្នាំរូបនេះ មានឈ្មោះថា Shane Missler លោកបានជ្រើសរើសយក ការបើកប្រាក់រង្វាន់តែមួយលើកដែលមានទឹកប្រាក់ ២៨២លានដុល្លារអាមេរិកតែម្តង ជាជាងទទួលយកទឹកប្រាក់ទាំងស្រុង ដោយរង់ចាំរយៈពេលយូរ។

Missler និយាយាថា លោកមានអារម្មណ៍ថា លោកនឹងឈ្នះឆ្នោត នៅថ្ងៃចាប់រង្វាន់ឆ្នោតធំ។

តើបុរសវ័យ២០ឆ្នាំរូបនេះគ្រោងនឹងធ្វើអី្វជាមួយនឹងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ? Missler រៀបរាប់ដូច្នេះ ខ្ញុំទើបតែមានអាយុ២០ឆ្នាំ ប៉ុន្តែខ្ញុំសង្ឃឹមថា នឹងប្រើប្រាស់លុយនេះ លើបំណងផ្សេងៗ ជួយគ្រួសាររបស់ខ្ញុំ និងធ្វើអ្វីល្អ សម្រាប់មនុស្សជាតិ។

Missler ទិញសន្លឹកឆ្នោតនៅហាងទំនិញ 7-Eleven នៅទីក្រុងស្រុកកំណើតរបស់លោក Port Richey។

លេខដែលធ្វើអោយបុរសវ័យ២០ឆ្នាំឈ្នះឆ្នោតរង្វាន់ធំ មានលេខ២៨ ៣០ ៣៩ ៥៩ ៧០ និងលេខធំ លេខមាស គឺលេខ១០។

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត