Facebook គ្រោងកែប្រែ News Feed ក្នុងទ្រង់ទ្រាយធំ

14/01/2018 -  366

ក្រុមហ៊ុន Facebook គ្រោងនឹងផ្លាស់ប្តូរទម្រង់ News Feed របស់ខ្លួន ដោយធ្វើអោយពត៌មានទាក់ទងនឹងពាណិជ្ជកម្ម ម៉ាកយីហោផ្សេងៗ និងបណ្តាញផ្សព្វផ្សាយ មិនសូវអោយឃើញនៅលើ News Feed ។

ជំនួសមកវិញ រឿងរ៉ាវផ្សេងៗនៅលើ News Feed ដែលមានការចាប់អារម្មណ៍ជជែកគ្នាខ្លាំងពីសមាជិកគ្រួសារ និងមិត្តភ័ក្តិ នឹងបានឃើញច្រើននៅលើ News Feed ។ នេះបើតាមការលើកឡើងរបស់ Mark Zuckerberg នៅលើទំព័រ Facebook របស់លោក។

ទាក់ទងនឹងបញ្ហានេះ ស្ថាប័នជាច្រើននៅលើទំព័រ Facebook ប្រហែលជាឃើញប្រជាប្រិយភាពពួកគេ ធ្លាក់ចុះ។

ការផ្លាស់ប្តូរ នឹងអនុវត្តន៍នៅប៉ុន្មានសប្តាហ៍ខាងមុខ។

លោក Zuckerberg នៅមុនេះ ធ្លាប់លើកឡើងថា លោកសច្ចាកែសម្រួលបណ្តាញទំនាក់ទំនងសង្គម Facebook ក្នុងឆ្នាំ២០១៨ ដោយនិយាយថា លោកចង់បង្កើតការធានាដល់អ្នកប្រើប្រាស់ Facebook ថា ពួកគេទទួលបានកិច្ចការពារនៅពេលប្រើប្រាស់ Facebook មិនអោយទទួលរងការបំពារបំពាន ឬសម្ពាធផ្សេងៗ ហើយចង់ធានាថា ការលែង Facebook ជាការចំណាយពេលល្អ។ ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត