Apple ប្រគល់ទិន្នន័យ iCloud ទៅអោយក្រុមហ៊ុនចិន

15/01/2018 -  392

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក បានបញ្ជាក់ថា សេវាកម្មiCloud របស់ក្រុមហ៊ុនApple នៅប្រទេសចិន នឹងត្រូវគ្រប់គ្រង ដោយក្រុមហ៊ុនចិនមួយ ក្នុងខែកុម្ភៈ ឆ្នាំ២០១៨។

ការសម្រេចយ៉ាងដូច្នេះ ពីក្រុមហ៊ុនបច្ចេកវិទ្យាApple គឺក្រុមហ៊ុន កំពុងអនុវត្តន៍តាមច្បាប់សន្តិសុខអ៊ីនធើណែត ប្រទេសចិន ដែលបានដាក់ចេញ កាលពីខែកក្កដាឆ្នាំមុន ដែលបានតម្រូវ អោយក្រុមហ៊ុនទាំងអស់ រក្សាទុកទិន្នន័យ ក្នុងប្រទេសចិន។

ក្រុមហ៊ុនចិន ឈ្មោះថា Guizhou on the Cloud Big Data (GCBD) ជាក្រុមហ៊ុនគ្រប់គ្រង ដោយអាជ្ញាធរខេត្តGuizhou នៅភាគខាងត្បូង ប្រទេសចិន ហើយក្រុមហ៊ុន នឹងគ្រប់គ្រងមជ្ឈមណ្ឌលទិន្នន័យថ្មី របស់ក្រុមហ៊ុនApple ដែលមានតម្លៃ១ពាន់លានដុល្លារអាមេរិក។

ការសម្រេចមានន័យថា គ្រប់ទិន្នន័យទាំងអស់ រួមមាន រូបថត វីដេអូ ឯកសារ និងពត៌មានផ្ទាល់ខ្លួនផ្សេងៗ​ ដែលអ្នកប្រើប្រាស់ Apple នៅប្រទេសចិន រក្សាទុកក្នុងក្នុងគណនីយ្យ iCloud របស់ពួកគេ នឹងត្រូវរក្សាទុកក្នុង Guizhou on the Cloud Big Data (GCBD) ដោយឡែកគណនីយ្យ iCloud ដែលមិនចុះបញ្ជីនៅប្រទេសចិន នឹងមិនមានផលប៉ះពាល់ឡើយ។

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត