Mark Zuckerberg បាត់បង់តំណែង ជាអ្នកមាន បំផុតលំដាប់ទី៤ ក្រោយកែសម្រួល News Feeds

15/01/2018 -  564

គ្រោងការណ៍ដែលលោកMark Zuckerberg ទើបបានបង្ហោះ នាពេលថ្មីៗលើ Facebook កំពុងបង្ហាញថា ជាគ្រោងការណ៍មួយមានតម្លៃថ្លៃ។

សហស្ថាបនិកក្រុមហ៊ុនសាជីវកម្ម បណ្តាញទំនាក់ទំនងសង្គមដ៏ធំបំផុត របស់ពិភពលោក បានឃើញថា ទ្រព្យសម្បត្តិរបស់លោក បានបាត់បត់ប្រមាណជា៣,៣ពាន់លានដុល្លារអាមេរិក កាលពីថ្ងៃសុក្រកន្លងទៅ បន្ទាប់ពីលោកបានបង្ហោះ គ្រោងការណ៍ជាច្រើនរបស់លោក ក្នុងបំណងនឹងកែសម្រួល News Feeds អោយទៅជាកន្លែងទំនាក់ទំនងមិត្តភ័ក្តិ និងគ្រួសារ ច្រើនជាងកន្លែងផ្សព្វផ្សាយពត៌មាន និងជាកន្លែងធ្វើអាជីវកម្ម។

ភាគហ៊ុនក្រុមហ៊ុន Facebook បានធ្លាក់ចុះ៤,៥ភាគរយ កាលពីថ្ងៃសុក្រ នៅទីក្រុងញូវយ៉ក ធ្វើអោយទ្រព្យសម្បត្តិ លោកZuckerberg ធ្លាក់ចុះមកនៅត្រឹមតែ៧៤ពាន់លានដុល្លារអាមេរិក នៅលើតារាងលំដាប់មហាសេដ្ឋីរបស់Bloomberg។

ការធ្លាក់ចុះ ធ្វើអោយលោកMark Zuckerberg បាត់បង់តំណែង ជាអ្នកមានទ្រព្យសម្បតិ្តច្រើនបំផុតលំដាប់ទី៤ក្នុងពិភពលោក ហើយតំណែងនេះ បានធ្លាក់ទៅលើមហាសេដ្ឋកិច្ចអេស្ប៉ាញ លោក Amancio Ortega វិញ។

 

ដោយ៖ vibe

ព័ត៌មានផ្សេងទៀត