បង្កើតសំណាងដោយខ្លួនឯងជា តិចនិចមួយដែលសហគ្រិនវ័យក្មេង គួរប្រកាន់ខ្ជាប់

17/01/2018 -  620

នៅពេលអ្នកឈប់ធ្វើការងារពេញម៉ោង ហើយមកបើកមុខរបរផ្ទាល់ខ្លួន នឹងធ្វើអោយអ្នកមានអារម្មណ៍ភ័យបារម្ភ។ មនុស្សជាច្រើន ជ្រើសរើសយកការងារពេញម៉ោង ដោយសារការងារពេញម៉ោង ផ្តល់លំនឹងការងារ និងប្រាក់ចំណូល ជាក់លាក់។

ប៉ុន្តែអ្នកត្រូវចាំថា អ្នកកាន់តែមានវ័យក្មេង អ្នកមានពេលវេលាច្រើន នៅក្នុងការសាកល្បង។ ប្រសិនបើអ្នក មិនចាប់ផ្តើមប្រឈមនឹងហានិភ័យនៅពេលនេះទេ តើអ្នកចាប់ផ្តើមនៅពេលណាវិញ? ខាងក្រោម ជាបទពិសោធន៍មួយចំនួន ដែលអ្នកគួរស្វែងយល់នៅពេលអ្នកចាប់ផ្តើមដំណើរជាសហគ្រិនវ័យក្មេង៖

ដោះស្រាយបញ្ហាពិត

បញ្ហាពិតមួយ ដែលអ្នកត្រូវប្រឈម គឺស្វែងរកឱកាស សម្រាប់ផលិតផល ឬក៏សេវាកម្មរបស់អ្នក។ បង្កើតគំនិតអាជីវកម្ម អ្នកត្រូវពិនិត្យមើលបញ្ហាប្រចាំថ្ងៃរបស់មនុស្ស ហើយជួយសម្រួល ការរស់នៅប្រចាំថ្ងៃរបស់មនុស្ស អោយកាន់តែមានភាពងាយស្រួល ហើយអោយពួកគេយល់ថា ពួកគេមានហេតុផលគ្រប់គ្រាន់ ចំណាយលុយលើផលិតផល ឬសេវាកម្មរបស់អ្នក។

ត្រូវមានគំនិតច្នៃប្រឌិត

គំនិតច្នៃប្រឌិតបំផុត នឹងជួយបង្កើតរូបភាពថ្មី សម្រាប់អាជីវកម្មរបស់អ្នក និងការផ្លាស់ប្តូរនៅក្នុងឧស្សាហកម្ម។ មនុស្ស តែងមានការចាប់អារម្មណ៍ជាពិសេស ទៅលើអ្វីដែលថ្មី មានភាពខុសប្លែក និងផ្តាច់មុខ ពីអ្វីដែលពួកគេ ធ្លាប់បានឃើញ។

បង្កើតទំនាក់ទំនង

មិនត្រូវមើលស្រាល លើឥទ្ធិពលទំនាក់ទំនងឡើយ។ បង្កើត ភាពជាដៃគូ ដើម្បីកាត់បន្ថយការខាតបង់។ កុំមានការស្ទាក់ស្ទើរ ក្នុងការសុំយោបល់ពីអ្នកវិនិយោគផ្សេងទៀត។

កំណត់អតិថិជនដែលនិយមផលិតផលរបស់អ្នកខ្លាំងបំផុត

សំខាន់ណាស់ ដែលត្រូវដឹងពីក្រុមអតិថិជន ដែលនិយមផលិតផលរបស់អ្នកខ្លាំងបំផុត ពីព្រោះអ្នកទាំងនោះ នឹងជួយផ្សព្វផ្សាយផលិតផលរបស់អ្នកពីមាត់មួយ ទៅមាត់មួយ។

បង្កើតសំណាងដោយខ្លួនឯង

មនុស្សជាច្រើន តែងបន្ទោសថា បរាជ័យកើតឡើង ដោយសារសំណាងអាក្រក់ ប៉ុន្តែអ្នកត្រូវជឿជាក់ថា សំណងអាក្រក់ មិនមាននៅលើលោកនេះទេ។ តែត្រូវមានជំនឿថា មនុស្សគ្រប់គ្នាបង្កើតសំណាងដោយខ្លួនឯង ដោយប្រកាន់ខ្ជាប់នូវគំនិតវិជ្ជមាន ហើយត្រូវជឿថា អ្នកនឹងទទួលបានជោគជ័យ បន្ថែមលើនេះ ត្រូវខិតខំធ្វើការ និងមិនព្រមបោះបង់ការព្យាយាម។ ស្ថាបនិកក្រុមហ៊ុនApple គឺលោក Steve Jobs លោកមានពាក្យមួយឃ្លាថា «មនុស្សដែលគិតថា ពួកគេអាចផ្លាស់ប្តូរ ពិភពលោកបាន គឺអ្នកនោះហើយ ជាអ្នកផ្លាស់ប្តូរពិភពលោក»។

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត