ក្រុមហ៊ុន​​ផលិត​រថយន្ដ​មួយ​​របស់​ចិន​​នឹង​វាយលុក​ទីផ្សារ​​អាមេរិក​​នៅ​ឆ្នាំ​២០១៩

17/01/2018 -  184

​ក្រុមហ៊ុន​ផលិត​រថយន្ដ​ល្បីឈ្មោះ​មួយ​របស់​ចិន​Guangzhou Automobile Group បានប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ​ថា នឹង​ចូល​វាយលុក​ក្នុង​ទីផ្សារ​រថយន្ដ​នៅ​អាមេរិក​ក្នុង​ឆ្នាំក្រោយ​។​ការប្រកាស​នេះ​ធ្វើឡើង​ក្នុង​ពិព័រណ៍​រថយន្ដ​នៅ​ទីក្រុង Detroit​សហរដ្ឋអាមេរិក ដែលមាន​ក្រុមហ៊ុន​ផលិត​រថយន្ដ​ចំនួន​៤៣​មកពី​ជុំវិញ​ពិភពលោក​ចូលរួម​។​

​ក្រុមហ៊ុន Guangzhou Automobile Group​ជា​ក្រុមហ៊ុន​តែមួយគត់​របស់​ចិន ដែល​បាន​ចូលរួម​ក្នុង​ការតាំងពិព័រណ៍រ​ថយ​ន្ដ​នៅ​អាមេរិក​ឆ្នាំនេះ​។​ក្រុមហ៊ុន​ផលិត​ទាំង​រថយន្ដ​ប្រើ​សាំង​និង​រថយន្ដ​អគ្គិសនី ហើយ ក៏​ជាប់​ចំណាត់ថ្នាក់​លេខ​៦​ក្នុង​ការលក់​គ្រឿងបន្លាស់​នៅ​ចិន​ផងដែរ​។​

​មន្ដ្រី​ក្រុមហ៊ុន​បញ្ជាក់​បន្ថែមថា ក្រុមហ៊ុន​គ្រោង​បង្កើត​មជ្ឈមណ្ឌល​រចនា​និង​អភិវឌ្ឍ​នៅ​អាមេរិក​ក្នុង​ពាក់កណ្ដាល​ឆ្នាំ​២០១៨​នេះ​។​ក្រុមហ៊ុន​មាន​គម្រោង​ចាប់ផ្ដើម​លក់​រថយន្ដ​នៅ​អាមេរិក​ក្នុង​ពាក់កណ្ដាល​ឆ្នាំ​២០១៩​។​ប្រធាន​ក្រុមហ៊ុន​Guangzhou Automobile Group​និយាយថា ប្រទេស​ចិន​គឺជា​អ្នក​នាំមុខគេ​លើ​ពិភពលោក​ក្នុង​វិស័យ​រថយន្ដ​អគ្គិសនី​។​ដូច្នេះ​លោក​សង្ឃឹម​ក្រុមហ៊ុន​របស់លោក​នឹង​ក្លាយជា​ក្រុមហ៊ុន​លំដាប់​មួយ​ក្នុង​ពិភពលោក​។​

​សូមបញ្ជាក់ថា ក្រុមហ៊ុន​ផលិត​រថយន្ដ​ជប៉ុន អឺរ៉ុប និង​កូរ៉េខាងត្បូង បាន​រួមចំណែក​ជាង​ពាក់កណ្ដាល​នៃ​ទីផ្សារ​រថយន្ដ​នៅ​អាមេរិក​៕

ព័ត៌មានផ្សេងទៀត