ឆ្នាំ២០១៧ ការដោនឡូដApp ទូទាំងសកលលោករកប្រាក់ចំណូលជាង៨៦ពាន់លានដុល្លារ

18/01/2018 -  271

សម័យកាលបច្ចេកវិទ្យាទំនើប យើងមិនអាចមើលរំលង រឿងការទាញយកកម្មវិធីយកមកប្រើប្រាស់បានឡើយ។

ការដោនឡូដApp ឬការទាញយកកម្មវិធី នៅទូទាំងពិភពលោក បានកើនលើស១៧៥ពាន់លាន ហើយការចំណាយថវិការរបស់អ្នកប្រើប្រាស់ បានកើនឡើងលើសពី៨៦ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៧។

តាមរបាយការណ៍ថ្មីពី App Annie អោយដឹងថា បណ្តាប្រទេស ទាញយកកម្មវិធីមកប្រើប្រាស់ច្រើនបំផុតមាន ប្រទេសចិន ឥណ្ឌា ប្រេស៊ីល និងប្រទេសរុស្ស៊ី។

ជាពិសេស ប្រទេសឥណ្ឌា បច្ចុប្បន្ន បានក្លាយជាប្រទេសលំដាប់ទី២ ដែលទាញយកកម្មវិធីប្រើប្រាស់ច្រើនជាងអាមេរិកដែលស្ថិតនៅលំដាប់ទី៣។ ប្រទេសចិន ស្ថិតនៅលំដាប់ទី១។

ចំពោះភាពខុសគ្នា រវាងទិន្នន័យទាញយកកម្មវិធីប្រើប្រាស់នោះ ក្រុមហ៊ុន App Annie បង្ហាញថា ការដោនឡូដApp ឬការទាញយកកម្មវិធី នៅទូទាំងសកលលោក កើនលើស១៧៥ពាន់លានដង ប៉ុន្តែតួរលេខពីក្រុមហ៊ុន Sensor Tower បង្ហាញ ការទាញយកកម្មវិធីមាន៩១,៥ពាន់លានដង។

តួរលេខពីក្រុមហ៊ុន Sensor Tower ជាទិន្នន័យ ដែលអ្នកប្រើប្រាស់ទាញយកកម្មវិធីពី iOS App Store និង Google Play។

ចំណែកតួរលេខពីក្រុមហ៊ុន App Annie ជាទិន្នន័យ ដែលអ្នកប្រើប្រាស់ទាញយកកម្មវិធីពី iOS App Store និងGoogle Play ហើយនិងភាគីទី៣របស់Android stores។

Google Play មិនមានវត្តមាននៅប្រទេសចិនឡើយ។

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត