ក្រុមហ៊ុន Apple គ្រោងនឹងរើសបុគ្គលិក២ម៉ឺននាក់ សម្រាប់ការងារនៅអាមេរិក

18/01/2018 -  289

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស របស់អាមេរិក Apple បានប្រកាសអោយដឹង កាលពីម្សិលមិញថា ក្រុមហ៊ុន នឹងវិនិយោគទឹកប្រាក់សរុប៣៥០ពាន់លានដុល្លារអាមេរិក ក្នុងសេដ្ឋកិច្ចអាមេរិក។

ក្រុមហ៊ុន Apple បន្តអោយដឹងថា សម្រាប់ការវិនិយោគទាំងនោះ ក្រុមហ៊ុន នឹងចំណាយទឹកប្រាក់៣០ពាន់លានដុល្លារអាមេរិក ជ្រើសរើសបុគ្គលិកថ្មីចំនួន២០ ០០០ នាក់បន្ថែមទៀត អំឡុងពេល៥ឆ្នាំខាងមុខ សម្រាប់បម្រើការងារនៅអាគារការិយាល័យនាពេលបច្ចុប្បន្ន និងទីតាំងអាគារថ្មី នៅលើទឹកដីអាមេរិក។

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត