ក្រសួង​ព័ត៌មានព្រមាន​វិទ្យុ​ស្ត្រីFM102 រឿង​បន្ត​ជួល​ហ្វ្រេកង់​ដោយ​គ្មាន​ការអនុញ្ញាត​

18/01/2018 -  217

​ក្រសួង​ព័ត៌មាន បាន​ចេញ​លិខិត​ព្រមាន​ដល់ លោកស្រី ជា ស៊ុន​ដា​ណែ​ត នាយិកា​ស្ថានីយ​វិទ្យុ​ស្ត្រី FM102 MHz ឲ្យ​បញ្ឈប់​ការជួល​ហ្វ្រេ​កង់​របស់​ខ្លួន​ឲ្យ ទៅ​អ្នកដទៃ ដោយ​មិនមាន​ច្បាប់​អនុញ្ញាត​។

​លិខិត​របស់​ក្រសួង​ព័ត៌មាន ចុះ​ថ្ងៃ​ទី​១៦ មករា ឆ្នាំ​២០១៨ បានឲ្យដឹងថា មូលហេតុ នៃ​ការព្រមាន​នេះ ដោយសារតែ ស្ថានីយ​វិទ្យុ​ស្ត្រី បាន​បន្ត​ជួល​ហ្វ្រេ​កង់ ដល់​វិទ្យុ​នៅតាម​បណ្តា​ខេត្ត  ដោយ​បំពាន​លើ​ប្រកាស​របស់​ក្រសួង​ព័ត៌មាន ដែល​តម្រូវ​ឲ្យ​ស្នើ​សុំ​ការអនុញ្ញាត​ជាមុ​ន ក្នុងករណី​ជួល​ហ្វ្រេ​កង់​វិទ្យុ ទៅ​ឲ្យ​អ្នកដ​ទៃធ្វើ​អា​ជី​កម្ម​។​

​លិខិត បញ្ជាក់ទៀតថា ដើម្បី​បំពេញ​កាតព្វកិច្ច​តាម​ផ្លូវច្បាប់ ប្រសិន​បើ​លោក​ស្រី ជា ស៊ុន​ដា​ណែ​ត ចង់​ជួល​អាជ្ញាប័ណ្ណ​ហ្វ្រេ​កង់​វិទ្យុ FM102 MHz បន្តទៀត ត្រូវបំពេញ សំណុំបែបបទ ស្នើ​សុំ​ការអនុញ្ញាត ពី​ក្រសួង​ព័ត៌មាន​ជា​មុន​សិន​។ ក្រសួង​ព័ត៌មាន ទុក​រយៈពេល​២​សប្តាហ៍ ដើម្បីឲ្យ​បំពេញ​សំណុំបែបបទ ក្នុងករណី នៅ​តែ​បំពាន​លើ​សេចក្តីជូនដំណឹង​នេះ ក្រសួង​នឹង​ដកហូត​ប្រកាស ដែល​អនុញ្ញាតឲ្យ​ធ្វើ​អាជីវក​ម្ម​វិទ្យុ​ស្ត្រី FM102 MHz នេះ​វិញ​ជា​ស្ថាពរ និង​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​តែម្តង​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត