ករណី​​បន្លំ​ចូលក្រេប​ទឹក​ឃ្មុំ​ជាមួយ​កូន​ក្រមុំ ​ភាគី​កូន​​កម្លោះ​​ទុក​ឲ្យ​ចាស់​ទុំ​ពិចារណា​​​​​

01/01/1970 -  384

​រឿងរ៉ាវ​គួរឲ្យ​ហួសចិត្ត នៅ​ថ្ងៃ​រៀប​មង្គលការ របស់​កូន​ក​ម្លោះ ក្រមុំ​មួយគូរ នៅ​ស្រុក​កញ្ច្រៀច ខេត្ត​ព្រៃវែង កំពុង​ផ្ទុះ​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង ពី​មហាជន​។ ចាប់អារម្មណ៍ ដោយសារតែ ជនសង្ស័យ​ម្នាក់ បាន​បន្លំ​ធ្វើ​ជា​កូន​ក​ម្លោះ រួច​លបចូល​ទៅ​ក្រេប​ទឹកឃ្មុំ​ជាមួយ​កូនក្រមុំ យ៉ាង​មាន​សេចក្តីសុខ​។​ ករណីនេះ បានកើតឡើងតាំងពីយប់ថ្ងៃទី១៥ មករា លុះដល់ព្រឹកថ្ងៃទី១៦ មករា ទើបមានការភ្ញាក់ផ្អើល និងស្រែកឆោឡោពីសំណាក់កូនក្រមុំ។

​ជុំវិញ​ករណី មិន​នឹកស្មាន​ដល់​នេះ ភាគី​ខាង​កូន​ក​ម្លោះ នៅ​មិន​ទាន់​បង្ហាញ​ជំហរ យ៉ាងណា​នៅឡើយ​ទេ គឺ​ទុក​ឲ្យ​ចាស់ទុំ​ពិចារណា​ថា តើ​ត្រូវ​ដោះស្រាយ​ដោយ​របៀប​ណា​? នៅពេល​អនាគ​តប្តី​-​ប្រពន្ធ​ថ្មោងថ្មី របស់​គេ​ត្រូវ​អាប់អួរ​បែបនេះ​ទៅវិញ​។​

​យ៉ាងណាក៏ដោយ សម្រាប់​ភាគី​ខាង​កូនស្រី បាន​អះអាង​ថា ពិតជា​មិន​ចង់​ឲ្យ​រឿងអាស្រូវ​បែប​នេះ​កើតឡើង​ទេ ប៉ុន្តែ​ធ្វើ​យ៉ាង​មិច​ជា​រឿង​នឹកស្មាន​មិន​ដល់ ព្រោះ​កូនស្រី​ស្មានថា ជា​ប្តី ទើប​ប្រគល់​ខ្លួនប្រាណ​។ ប៉ុន្តែ​លុះ​ដឹងថា មិន​មែន​ក៏​បាន​ស្រែក​ឆោឡោ ដែល​នេះ​សបញ្ជាក់​ច្បាស់​ថា កូនស្រី​មាន​ភក្តីភាព​នឹង​ប្តី ដែល​ក្រាប​សំពះ​ក្បាល​ដល់​កន្ទេល ដូច្នេះ សូម​ឲ្យ​ខាង​ប្រុស​ពិចារណា និង​យោគយល់​អនាគត​ប្រពន្ធ​ថ្មីថ្មោង ក្មេងខ្ចី​ម្នាក់នេះ​ផង​៕ ដោយៈ​សៅ វិសាល​


ព័ត៌មានផ្សេងទៀត