ក្រុមបាល់ទាត់​​ជម្រើសជាតិ​​កម្ពុជាជាប់លេខ​១៧២​​នៃ​តារាង​ចំណាត់ថ្នាក់​​របស់​FIFA

19/01/2018 -  434

​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ដែលមាន​សហ័ស​នាម​ថា “​គោព្រៃ​កម្ពុជា​” បាន​ឡើង​មកឈរ​នៅ​ចំណាត់ថ្នាក់​លេខ​រៀង​ទី​១៧២ នៃ​តារាង​ចំណាត់ថ្នាក់​របស់​ក្រុម​ជម្រើសជាតិ​នៅលើ​ពិភពលោក​(FIFA RANKING)​។​ចំណែក​ពិន្ទុ​វិញ​មាន​១០៣​ពិន្ទុ បើ​គិត​ត្រឹម​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០១៨ ម្សិលមិញ​នេះ ខណៈដែល​ខែ​ចាស់​មាន​១០០​ពិន្ទុ​។​ក្រុមបាល់ទាត់​គោព្រៃ​កម្ពុជា​ស្ថិតនៅ​លេខ​៦​ក្នុង​តំបន់​អាស៊ាន ដោយ​ឈរលើ​ប្រទេស​សិង្ហ​បុរី ម៉ាឡេស៊ី ឡាវ ប្រុយ​ណេ​និងទី​ម័រ​ខាងកើត ហើយ​ឈរ​នៅ​លេខ​៣៣​ក្នុង​ទ្វីបអាស៊ី​៕

​ប្រភព​៖Cambodia Sports News

ព័ត៌មានបន្ថែមអាចចូល៖ ​​​http://www.fifa.com/fifa-world-ranking/ranking-table/men/caf.html

ព័ត៌មានផ្សេងទៀត