ឱសថ​ធម្មជាតិ សម្រាប់​ដោះស្រាយ​បញ្ហា​សក់ស្កូវ !

19/01/2018 -  516

​អ្នកខ្លះ​សក់ស្កូវ​ដោយសារ​ជំងឺ និង​អ្នក​ខ្លះទៀត​សក់ស្កូវ​ទៅតាម​វ័យ​។ ទោះជា​ស្កូវ​ដោយសារ​មូលហេតុ​អ្វី​ក៏ដោយ អ្នក​ពិតជា​មិន​សប្បាយចិត្ត​នោះទេ​។ មនុស្ស​មួយចំនួន បាន​ស្វែងរក​ថ្នាំ​ផ្សំ​ពីសារ​ធាតុគីមី ដើម្បី​ផ្លាស់ប្តូរ​ពណ៌​សក់ ប៉ុន្តែ​ក៏មាន​ឱសថ​ធម្មជាតិ​ច្រើន​ប្រភេទ អាច​ដោះស្រាយ​បញ្ហា​នេះ​បាន នៅក្នុង​នោះ​តែ​ខ្មៅ ត្រូវបាន​គេ​យក​មកប្រើប្រាស់​ផងដែរ​។ ខាងក្រោម​នេះ ជា​វិធី​យកតែ​ខ្មៅ​ធ្វើជា​ថ្នាំលាបសក់​។​

​គ្រឿងផ្សំ ៖ ស្លឹក​តែ​ខ្មៅ​២​ស្លាបព្រា​បាយ និង​ទឹក​មួយ​ពែ​ង​។​

​វិធី​ធ្វើ ៖ ដាំទឹក​ឲ្យ​ពុះ​ហើយ​ដាក់​ស្លឹក​តែ​ចូល ទុក​នៅលើ​ភ្លើង​បន្តិច​ហើយ​ដាក់ចុះ ទុកឲ្យ​ត្រជាក់​។ 

​វិធី​ប្រើ ៖ បន្ទាប់ពី​ទឹកតែ​ត្រជាក់​ហើយ យក​វា​មក​បញ្ជ្រាប លើ​សរសៃសក់​របស់​អ្នក ទុកចោល​រយៈពេល​ជាង​១​ម៉ោង ចាំ​លាងជម្រះ​ជាមួយ​ទឹក​ត្រជាក់ ដោយ​មិនចាំបាច់​កក់​សាប៊ូ​តាម​ក្រោយ​ទៀត​នោះទេ​។ 

​ដើម្បី​ទទួលបាន​ប្រសិទ្ធភាព អ្នក​គួរ​អនុវត្ត​វិធី​នេះ ម្តង​ក្នុង​រយៈពេល​២​សប្តាហ៍​៕

ព័ត៌មានផ្សេងទៀត