Facebook នឹងប្រើប្រាស់វិធីស្ទាបស្ទង់មិត រកប្រភពពត៌មានដែលអាចទុកចិត្តបាន

01/01/1970 -  153

ក្រុមហ៊ុន Facebook ដែលកំពុងមានឥទ្ធិពលខ្លាំង នៅក្នុងពិភពលោកទាំងមូល លើបណ្តាញទំនាក់ទំនងសង្គមអនឡាញ បានប្រកាសថា ក្រុមហ៊ុន នឹងកំណត់ប្រភពពត៌មាន ដែលអាចជឿទុកចិត្តបាន នៅលើ News Feeds ។

ក្រុមហ៊ុនបន្តអោយដឹងថា បណ្តាញទំនាក់ទំនងសង្គម នឹងកំណត់ថាតើ ទីភ្នាក់ងារសារពត៌មានមួយណា ដែលអាចជឿទុកចិត្តបាន តាមរយៈការស្ទាបស្ទង់មតិ របស់អ្នកប្រើប្រាស់បណ្តាញសង្គមផ្ទាល់តែម្តង។

ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក Mark Zuckerberg អោយដឹងថា ឆាប់ៗ មានពត៌មានប្រហែលត្រឹមតែ៤ភាគរយប៉ុណ្ណោះ ដែលនឹងត្រូវបង្ហាញនៅលើ News Feeds ដែលកាលពីមុននោះ មានដល់៥ភាគរយ។

វិធានការមួយនេះ ជាការព្យាយាមថ្មីៗបំផុតមួយរបស់ក្រុមហ៊ុន ដើម្បីលុបបំបាត់បញ្ហាពត៌មានក្លែងក្លាយ និងការផ្សព្វផ្សាយបែបគាំទ្រផ្តាច់មុខ នៅលើបណ្តាញអនឡាញ។

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត