WeChat បើកហាងលក់ទំនិញ គ្មានអ្នកលក់នៅ ទីក្រុងសៀង ហៃ

22/01/2018 -  316

ក្រុមហ៊ុន WeChat បានបើកហាងលក់ទំនិញ គ្មានអ្នកលក់ជាលើកដំបូងរបស់ខ្លួន នៅទីក្រុងសៀងហៃ ប្រទេសចិន។

ការបើកដំណើរការ ហាងលក់ទំនិញ គ្មានអ្នកលក់របស់ក្រុមហ៊ុន WeChat ជាជំហានដំបូងដែលក្រុមហ៊ុន ឈានជើងចូលទៅក្នុងឧស្សាហកម្មពាណិជ្ជកម្មលក់រាយមិនចាំបាច់មានអ្នកលក់។

 

អ្វីទាំងអស់ដែលអតិថិជនត្រូវធ្វើ គឺ ត្រូវបើកWeChat ស្កេន QR code ដើម្បីបញ្ជាក់អត្តសញ្ញាណ ហើយជ្រើសរើស ទម្រង់បង់ប្រាក់ បន្ទាប់មកចូលទៅក្នុងហាងថ្មីរបស់ WeChat ដែលផ្តល់សេវាទិញទំនិញដោយខ្លួនឯង។

តាមអ្នកគ្រប់គ្រងហាងទំនិញ បានអោយដឹងថា ប្រសិនបើ អ្នកទិញទំនិញមិនបានបង់ប្រាក់ គឺមិនអាចចាកចេញពីហាងបានឡើយ។

 

 

ដោយ៖ Vibe

ព័ត៌មានផ្សេងទៀត