លឺដំណឹងថា Booysen Shane ចូលរួមជាមួយបឹងកេតពិតទេ?

22/01/2018 -  213

ជុំវិញនឹងការដោះដូរកីឡាករបាល់ទាត់ក្នុងលីកកំពូលកម្ពុជាមួយរយៈចុងក្រោយនេះពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនដែលកីឡាករមួយចំនួនបានចាកចេញពីក្លិបចាស់ទៅរកក្លិបថ្មី។

យ៉ាងណាមិញអតីតខ្សែប្រយុទ្ធប្រធានក្រុមបាល់ទាត់ភ្នំពេញក្រោន Booysen Shane បានលេចលឺ ដំណឹងរសើបថារូបគេអាចនឹងទៅលេងអោយក្លិបជើងឯកបឹងកេតអង្គរនៅរដូវកាលថ្មីនេះ។ ហើយបើ យោងតាមទំព័រអ្នកគាំទ្រក្លិបបឹងកេត បានបង្ហោះថា កីឡាករជំនាញជើងស្ដាំសញ្ជាតិអាហ្រ្វិកខាងត្បូង និងសម្បូរទៅដោយបច្ចេកទេសរូបនេះបានផ្លាស់ទៅកាន់ក្រុមបឹងកេត ដោយយោងតាមការសរសេរ ក្នុងគេហទំព័រ Wikipedia ។

ប៉ុន្តែអ្វីជាភាពច្បាស់លាស់មិនទាន់មានស្របពេលសាម៉ីកីឡាករផ្ទាល់ រួមជាមួយក្លិបបឹងកេតក៏មិនទាន់ ចេញមកបញ្ជាក់នៅឡើយ។ តើ Booysen Shane ពិតជាលេងអោយក្លិបជើងឯកបឹងកេតអង្គរ ឬចាកចេញទៅលេងអោយក្លិបបរទេសផ្សេង?

ដោយ៖ អ៊ុំ កុសល

ព័ត៌មានផ្សេងទៀត