ឃាត់ខ្លួន​សមត្ថកិច្ច​២​រូប ក្រោយ​ផ្ទុះអាវុធ​បណ្តាលឲ្យ​មនុស្ស​ម្នាក់​ស្លាប់​

22/01/2018 -  1158

​លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានប្រកាស​ចាត់វិធានកា​រ លើ​មន្ត្រី​នគរបាល​២​រូប ដែល​បាន​ចុះ​បង្ក្រាប​កន្លែង​បញ្ជល់មាន់ ហើយ​បាន​ផ្ទុះអាវុធ ត្រូវ​ប្រជាពលរដ្ឋ​ម្នាក់ បណ្តាលឲ្យ​ស្លាប់​បាត់បង់​ជីវិត​។​

​ក្រោយ​កើតហេតុ​កាលពី​ថ្ងៃអាទិត្យ មន្ត្រីនគរបាល​២​រូប ត្រូវបាន​ឃាត់ខ្លួន មក​សួរនាំ និង​ដកហូត​អាវុធ​ចំនួន​២​ដើម ធ្វើ​កោសល្យវិច្ឆ័យ ដើម្បី​ដឹង​ថា តើ​កាំភ្លើង​ណាមួយ ដែល​បាន​បាញ់​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​។​

​លោក ជួន សុវណ្ណ មិន​បាន​បញ្ជាក់​អំពី​អត្តសញ្ញាណ មន្ត្រីនគរបាល​ទាំង​២​រូប​នោះ​ទេ ខណៈ​ដែល​ការស៊ើបអង្កេត លើ​ករណី​នេះ គេ​នៅ​មិនទាន់​ដឹង​ថា នឹង​ប្រើ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នោះ​ដែរ​។​
​យ៉ាងណាក៏ដោយ ក្រោយ​កើតហេតុ មានការ​ចាត់តាំង​មន្ត្រី​មួយចំនួន ដើម្បី​ចូលរួម​បុណ្យសព និង​ចេញ​សោហ៊ុយ សម្រាប់​ការចំណាយ​បុណ្យ ដែល​ជា​សំណង​រដ្ឋប្បវេណី​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត